អស្ចារ្យមែន ! ​​ប្រាសាទ​បាយ័ន​របស់​ខ្មែរ លេច​​រូប​រាង​នៅ​ក្នុង ហ្គេម​ ​Temple Run 2​​ ជំនាន់​ថ្មី

Temple Run​គឺ​ជា​ហ្គេម​ប្រភេទ​រត់​ផ្សង​ព្រេង ដែល​ពេញ​និយម​ទូទាំង​ពិភព​លោក។ ហើយ​ជា​ទូ​ទៅ​ហ្គេម​នេះ​តែង​តែ​ធ្វើការUpdate និង​មាន​ឈ្មោះ​ផ្សេងៗ​ទៅ​តាម​វគ្គ​របស់​វា។

អ្វី​ដែល​ធ្វើ​អោយ​យើង​ចាប់​អារម្មណ៏​នោះ​​គឺ​ជំនាន់​ថ្មី​របស់​វា​គឺ Temple Run Frozenក្រៅ​ពី​បាន​ផ្លាស់​ប្តូរBackgroundទៅ​ជា​ទឹកកក​ហើយ​នោះ​រូប​ប្រាសាទ​បាយន័​ក៏​ផុស​ត្រដែត​ក្នុងBackgroundនៃ​ហ្គេម​នេះ​ដែរ។ វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​ហ្គេម​ដ៏​ពេញនិយម​លើ​លោក​មួយ​នេះ​បាន​ផ្តិត​យក​ប្រាសាទ​បុរាណ​ខ្មែរ​ដាក់​ចូល​ក្នុង​ហ្គេម​របស់​ពួក​គេ។

តោះ​ចាំ​អង្កាល​ទៀត សម្រាប់​អ្នក​មាន​ហ្គេម​នេះ ក្នុង​ទូរសព្ទ័​សូម​ធ្វើការ​Updateវា​ទៅ​ជំនាន់​ចុង​ក្រោយ​ឬ​ក៏​ធ្វើការdownload សម្រាប់​អ្នក​មិន​ទាន់​មាន ហើយ​យើង​នាំ​គ្នា​លេង​ទាំង​អស់​គ្នា ចាំ​មើល​អ្នក​ណា​អាច​ឃើញ​រូប​ប្រាសាទ​បាន​មុន​គេ។

Link សម្រាប់ដោនឡូត  | 

អត្ថបទ​​​ដោយ ៖ Leng Kim

  • អស្ចារ្យមែន ! ​​ប្រាសាទ​បាយ័ន​របស់​ខ្មែរ លេច​​រូប​រាង​នៅ​ក្នុង ហ្គេម​ ​Temple Run 2​​ ជំនាន់​ថ្មី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: