Rooney បង្ហើបថា​ Sir Alex មិន​ដែល​ស្រែក​ដាក់​ Nani នោះ​ទេ​

លោក Sir Alex Ferguson ជាគ្រូបង្វឹកដ៏ជោគជ័យដែលជួយឲ្យក្លឹប Manchester United មានភាពលេចធ្លោខ្លាំងនិងល្បីល្បាញជុំវិញពិភពលោក ។ យ៉ាងណាថ្មីៗនេះ Rooney បង្ហើបរឿងពិតមួយកាល Sir Alex Ferguson នៅដឹកនាំក្លឹបគាត់មិនដែលស្រែកដាក់ Nani នោះទេ ខណៈកីឡាករផ្សេងទៀតក្នុងក្រុមគឺភាគច្រើនត្រូវបានគាត់ស្រែកចំពោះការសាងកំហុសនៅលើទីលាន ។

ដោយ Rooney និយាយថា « ជាការពិត Sir Alex តែងតែស្រែកដាក់ខ្ញុំក៏ដូចជាកីឡាករដទៃទៀតនៅពេលពួកយើងសាងកំហុសនៅលើទីលាន ប៉ុន្តែសម្រាប់ Nani គឺមិនដែលស្រែកដាក់នោះទេ ការដែល Sir Alex មិនស្រែកដាក់ Nani ព្រោះគាត់ស្គាល់ច្បាស់ពី Nani គេឆាប់ឆេវឆាវដូចនេះបើស្រែកដាក់គេអ្វីៗនិងកាន់តែអាក្រក់ » ។

Rooney បន្តថា « យ៉ាងណាពួកយើងអាចពន្យល់គ្នាបាននៅលើទីលានដើម្បីកែប្រែកំហុសឆ្គង សម្រាប់ខ្ញុំធ្លាប់ទទួលបានការស្រែកបន្ទោសពីការបង្ហាញទម្រង់លេងពីសំណាក់គ្រូបង្វឹកតែខ្ញុំអាចទទួលយកបានជាពិសេសខ្ញុំជាប្រធានក្រុមដូចនេះអ្វីដែលខ្ញុំត្រូវធ្វើគឺពង្រឹងក្រុមរកទម្រង់លេងល្អតាមការណែនាំពីសំណាក់គ្រូបង្វឹក » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Rooney បង្ហើបថា​ Sir Alex មិន​ដែល​ស្រែក​ដាក់​ Nani នោះ​ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: