ការ៉េម​សាន់ដេ និង កាក់​១៥​សេន

កាល​ពេល​ដែល​ការ៉េម​សាន់​ដេ​ទើប​មាន​ដំបូង​ហើយ​តំលៃ​ក៏​ថោក​សមរម្យ​ មាន​មនុស្ស​ជា​ច្រើន​ទៅ​ទិញ​វា ជា​ពិសេស​ក្មេង​ៗ ។

ថ្ងៃ​មួយ​នៅ​ហាង​ការ៉េម​ដែល​ពេញ​ទៅ​ភ្ញៀវ​ ស្រាប់​តែ​មាន​ក្មេង​ម្នាក់​តូច​ម្នាក់​ទៅ​អង្គុយ​និង​ហៅ​នារី​រត់​តុ​សួរ​ថា​ “ ​តើ​ការ៉េម​សាន់ដេ​១​ចាន​ប៉ុន្មាន​ ? ” នារី​រត់​តុ​ឆ្លើយ​តប “ ៥០ សេន ” ក្មេង​តូច​មិន​បាន​ឆ្លើយ​តប​អ្វី​ភ្លាម​ទេ តែ​បែរ​ជា​កំពុង​តែ​រ៉ាប់​ដៃ​រ៉ាប់​ជើង​យ៉ាង​យូរ​ទៅ​វិញ​ ក្រោយ​ពី​ឲ​នារី​រត់​តុ​ឈរ​ចាំ​យ៉ាង​យូរ ក្មេង​តូច​ក៏​សួរ​ម្តង​ទៀត​ “​ តើ​ការ៉េម​ធម្មតា​ជាមួយ​នំ​១​ដើម​ថ្លៃ​ប៉ុន្មាន ” ?​

ដោយ​ឈរ​ចាំ​យូរ និង មាន​ភ្ញៀវ​ចាំ​កាន់​តែ​ច្រើន នារី​រត់​តុប​​ឆ្លើយ​ទាំង​កំបុត “ ៣៥ សេន ”​
រួច​កុមារ​នោះ ក៏​យល់​ព្រម​យក​ការ៉េម​ជាមួយ​នំ​នោះ​ ។​

អ្នក​រត់​តុ​បាន​យក​ការ៉េម​ឲ​ក្មេង​តូច​រួច​ទៅ​ធ្វើការ​ដទៃ​ទៀត​ជា​ច្រើន​ ។ ក្មេង​តូច​បាន​ចាក​ចេញ​បន្ទាប់​ពី​ញុំ​អស់​ ហើយ​ធ្វើ​ឲ​តុ​ប្រលាក់​គួរសម​ ដែល​ត្រូវ​ដល់​វេន​នារី​រត់​តុមក​ជូត​សំអាត​ ។​ ពេល​កំពុង​ជូត​តុ ស្រាប់​តែ​នារី​រត់​តុ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ព្រោះ នាង​បាន​ឃើញ​លុយ​ធីប​ទុក​ឲ នាង​​ក្បែរ​នោះ​ចំនួន ១៥សេន ។

កុមារ​នោះ​សុខ​ចិត្ត​មិន​ញុំ​ការ៉េម​សាន់ដេ​តំលៃ​៥០សេន​ ដើម្បី​មាន​លុយ​ធីប​ខ្លះ​ជូន​នារី​រត់​តុ​ព្រោះ​ក្មេង​តូច​ម្នាក់​នេះ​ឃើញ​នារី​ម្នាក់​នោះ​ធ្វើ​ការ​ជា​ច្រើន​ពុំ​បាន​សំរាក​អ្វី​នោះ​ឡើយ​ ៕

ដោយ ៖ Limbique

  • ការ៉េម​សាន់ដេ និង កាក់​១៥​សេន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: