Man City ដេញ​ថ្លៃ​៤៥លាន​អឺរ៉ូ​ទៅ​លើ​កីឡាករ​មួយ​រូប​របស់​ Juventus តែ​ត្រូវ​បដិសេធ​

ថ្មីៗនេះក្លឹបមេឃខៀវ Man City ត្រូវបានគេដឹងថាបានធ្វើការដេញថ្លៃប្រមាណជា៤៥លានអឺរ៉ូលើខ្សែការពារកណ្ដាលសញ្ជាតិអ៊ីតាលីរបស់ក្លឹប Juventus គឺកីឡាករ Leonardo Bonucci ។

តែយ៉ាងណាយោងតាមសារព័ត៌មានពីប្រទេសអ៊ីតាលីបានឲ្យដឹងថាបច្ចុប្បន្នក្លឹប Juventus បានបដិសេធសំណើនៃដេញរបស់ក្លឹប Man City ហើយ ។ តែយ៉ាងណាបច្ចុប្បន្ន Man City ត្រូវគេដឹងថាមិនទាន់បោះបង់គោលបំណងនោះនៅឡើយទេខណៈពួកគេគ្រោងចចារផ្ទាល់ជាមួយកីឡាករ Bonucci ដោយផ្ដល់ប្រាក់កម្រៃមួយរដូវកាលដល់៧លានអឺរ៉ូដល់គេ ។ ហើយបើសិនខ្សែការពាររូបនោះឯកភាពនោះក្លឹប Man City នឹងធ្វើការដេញថ្លៃទៅកាន់ Juventus សារជាថ្មី ។

សូមរំលឹកកីឡាករ Leonardo Bonucci ត្រូវបានក្លឹប Juventus ទិញពីក្លឹប Bari ក្នុងតម្លៃប្រមាណជា១៥.៥លានអឺរ៉ូ ។ ហើយតាំងពីចូលរួមជាមួយ Juventus មកកីឡាករ Bonucci បានរួមចំណែកជួយក្លឹបឈ្នះពានទាំងអស់ចំនួន១០ពានរង្វាន់ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Man City ដេញ​ថ្លៃ​៤៥លាន​អឺរ៉ូ​ទៅ​លើ​កីឡាករ​មួយ​រូប​របស់​ Juventus តែ​ត្រូវ​បដិសេធ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: