“ឪឡឹក” ដៃគូជួយស​ម្រកទម្ងន់

ភាពធាត់ អាចជាកង្វល់សម្រាប់មនុស្សមួយចំនួន ពិសេសមិត្តស្ត្រី។ មានវិធីសាស្ត្រជាច្រើនអាចប្រើប្រាស់សម្រាប់ ការបញ្ចុះទម្ងន់ ដែលមួយក្នុងចំណោមនោះ លោកអ្នកអាចជ្រើសរើសឪឡឹក យកមកទទួលទានបាន។

តាមលទ្ធផលនៃការស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយក្នុងព្រឹត្តិការណ៍ស្តីពី ចំណីអាហារ(Journal of Nutrition) នាពេលថ្មីៗនេះ បានបញ្ជាក់ថា ឪឡឹក មានអាស៊ីដអាមីណូ ឈ្មោះ អារជីនីន (Arginine) ដ៏ច្រើនសន្ធឹកសន្ធាប់ ដែល អាចជួយដល់ការសម្រកទម្ងន់បាន។

អ្នកជំនាញបានធ្វើការពិសោធន៍ ដោយផ្តល់នូវអាហារបន្ថែមអារជីនីន ដល់ សត្វកណ្តុរដែលមានទម្ងន់ខ្លួនខ្ពស់រយៈពេលជាងបីខែ ហើយលទ្ធផលបង្ហាញ ថា សារធាតុនេះបានកាត់បន្ថយបរិមាណជាតិខ្លាញ់ក្នុងរាងកាយបានដល់ទៅ ៦៤%។
ការបន្ថែមអាស៊ីតអាមីណូនេះនៅក្នុងអាហារ អាចជួយបង្កើនការដុតបំផ្លាញជាតិ ខ្លាញ់ និងគ្លុយកូស ព្រមទាំងជួយបង្កើនសាច់ដុំ ឲ្យមានច្រើនជាងខ្លាញ់។ ហេតុនេះអ្នកគួរតែទទួលទានឪឡឹក ជាអាហារកំដរមាត់ទើបជាការប្រសើរ៕

ដោយ៖ NEA
ប្រភព៖ LiveStrong

  • “ឪឡឹក” ដៃគូជួយស​ម្រកទម្ងន់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: