Di Maria ៖ ខ្ញុំ​នឹង​មិន​​អប​អរ​ទេ​ប្រសិន​បើ​ខ្ញុំ​អាច​ស៊ុត​បញ្ចូល​ទី​ Real Madrid ក៏​ដោយ​

ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន​កីឡាករ​ Angel Di Maria ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​ Paris Saint Germain បាន​និយាយ​ថា​គេ​នឹង​មិន​អបអរ​គ្រាប់​បាល់​ដែល​គេ​ស៊ុត​បញ្ចូល​ទី​ក្លឹប​ Real Madrid ។

កីឡាករ​ Di Maria និយាយ​បែប​នេះ​គឺ​មុន​ជំនួប​រវាង​ក្លឹប​ Paris Saint Grmain ដែល​ត​ទល់​នឹង​ក្លឹប​ Real Madrid នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ការ​ប្រកួត​ជើង​ទី​៣​នៃ​ការ​ប្រកួត​ UEFA Champion League ។

ដោយ​កីឡាករ​ Di Maria បាន​និយាយ​នៅ​លើ​សារព័ត៌មាន​ Canal+ ថា​ « ប្រសិន​បើ​ខ្ញុំ​អាច​ស៊ុត​បញ្ចូល​ទី​ Real Madrid ខ្ញុំ​នឹង​មិន​អបអរ​វា​ទេ​ព្រោះ​ក្លឹប​ Real Madrid គឺ​ស្ថិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ​ហើយ​ខ្ញុំ​មិន​អាច​បំភ្លេច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ជាមួយ​ក្លឹប​មួយ​នេះ​ទេ » ។

ខណៈ​ Di Maria បាន​បន្ថែម​ថា​ « តែ​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​នឹង​ប្រឹង​ប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​ជ័យជំនះ​ ។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​ឈ្នះ​ពាន​រង្វាន់​ UEFA Champion League ជាមួយ​ Paris Saint Germain ព្រោះ​ពួក​យើង​ធន​ធាន​កីឡាករ​ល្អ​ជា​ច្រើន​ » ។

ប្រភព ៖ goal
ប្រែសម្រួល ៖ វិចទ័រ

  • Di Maria ៖ ខ្ញុំ​នឹង​មិន​​អប​អរ​ទេ​ប្រសិន​បើ​ខ្ញុំ​អាច​ស៊ុត​បញ្ចូល​ទី​ Real Madrid ក៏​ដោយ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: