ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​ក្លឹប​មួយ​នៅ​អាល្លឺម៉ង់​

ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងមួយរូបគឺកីឡាករ Son Hung-Min ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Tottenham Hortspur ត្រូវគេដឹងកំពុងទាក់ទងឲ្យផ្លាស់ទៅកាន់ក្របខណ្ឌ Bunesliga របស់អាល្លឺម៉ង់ដោយក្លឹប Wolfsburg ។

ខណៈតាមប្រភពពី The Sun បានឲ្យដឹងថាក្លឹប Wolfsburg គ្រោងចំណាយប្រាក់ប្រមាណជា១៧.២លានផោនដើម្បីធ្វើការដេញថ្លៃយកខ្សែប្រយុទ្ធអាស៊ីរូបនេះ ដើម្បីយកទៅជំនួសខ្សែប្រយុទ្ធរបស់ខ្លួនគឺ Bas Dost ដែលគ្រោងចាកចេញឆាប់ៗនោះ ។

តែយោងតាមប្រភពពី Skype Sport បានបញ្ជាក់ថាគ្រូបង្វឹក Spur គឺលោក Mauricio Pochettino និងក្រុមការងាររបស់គាត់មិនចង់ឲ្យ Son Hung-Min ចាកចេញនោះទេ ខណៈពួកគេចង់ឲ្យខ្សែប្រយុទ្ធរូបនេះអាចបន្តលេងជាមួយក្លឹបបន្តទៀត ។

ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​ក្លឹប​មួយ​នៅ​អាល្លឺម៉ង់​

សូមបញ្ជាក់ថាកីឡាករ Son Hung-Min ត្រូវបានក្លឹប Tottenham Hortspur ទិញពីក្លឹប Bayer Leverkuen កាលពីឆ្នាំ២០១៥ក្នុងតម្លៃប្រមាណជា១៨លានផោន តែយ៉ាងណាក្នុងការផ្លាស់មកលេងនៅអង់គ្លេសខ្សែប្រយុទ្ធរូបបង្ហាញទម្រង់បានល្អគួរសមដោយអាចស៊ុតបាន៨គ្រាប់ក្នុងការបង្ហាញប្រមាណជា៣៥ប្រកួត ។

ប្រភព ៖

  • ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​កំពុង​ត្រូវ​បាន​ចាប់​អារម្មណ៍​ពី​ក្លឹប​មួយ​នៅ​អាល្លឺម៉ង់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: