ធ្លាប់​ដឹង​អត់​ថា​ផ្លែ​ទន្ទឹម​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព?

ផ្លែ​ទន្ទឹម​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សម្រាប់​សារ​ពាង្គ​កាយ។ហើយ​វា​ក៏​ជា​អាហារ​រូបត្ថម្ភ​មួយ​ប្រភេទ​ដ៏​ល្អ​ផង​ដែរ ដែល​មាន​លទ្ធភាព​ក្នុង​ការ​ការ​ពារ​និង​បំប៉ន​ដល់​កោសិកា។ផ្លែ​ទន្ទឹម​បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រាងកាយ​របស់​យើង​ដូចជា៖

-ផ្លែ​ទន្ទឹម​បាន​ជួយ​ដល់​ការ​បង្កើន​នៃ​ចំណង់​អាហារ
-មាន​ផ្ទុក​ដោយ​វីតាមីន​A​ដែល​ជួយ​ឲ្យ​ភ្នែក​ភ្លឺ
-ជួយ​ក្នុង​ការ​បង្ការ​ការ​កើត​ជំងឺ​ឈឺ​បំពង់​ក
-សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​សុំា​នៃ​រាង​កាយ
-មាន​ផ្ទុក​ដោយ​សារ​ធាតុ​ម្យ៉ាង​ជួយ​ប្រឆាំង​អុកស៊ីត​កម្ម

-ជួយ​ការពារ​ទប់​ស្កាត់​រ៉ាឌីកាល់​សេរី​ដែល​អាច​បំផ្លាញ​កោសិកា​ផ្សេងៗ
-ជួយ​ការពារ​ប្រឆាំង​និង​ការ​កកើត​ជំងឺ​មហារីក
-ជួយ​កម្ចាត់​កូលេស្តេរ៉ុល​ក្នុង​សរសៃ​ឈាម​ជៀស​វាង​ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល
-អាច​ជួយ​កាត់​បន្ថយ​ការពារ​ការ​រលាក​សន្លាក់​ឆ្អឹង
-ជួយ​ព្យាបាល​ការ​រាគ​មួល​យ៉ាង​មាន​ប្រសិទ្ធ​ភាព
-ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​អោយ​មាន​ប្រក្រតី

-ជួយ​សម្រួល​ដល់​ចលនា​បេះដូង​ឲ្យ​មាន​ដំណើរ​ការ​ល្អ
-ជួយ​ពង្រឹង​ដល់​សួត​ជៀស​វាង​ការ​កើត​ជំងឺ​ហឺត
-វីតាមីន​C​ ដែល​បាន​ជួយ​ក្នុង​ការ​បំប៉ន​ដល់​កោសិកា​ស្បែក
-ជួយ​បង្កើន​កោសិកា​ឈាម​ក្រហម​ក្នុង​រាងកាយ
-ជួយ​ពង្រឹង​ដល់​ដល់​សមត្ថភាព​នៃ​ក្រពេញ​ប្រូស្តាត

អត្ថបទ ៖ Samrach

  • ធ្លាប់​ដឹង​អត់​ថា​ផ្លែ​ទន្ទឹម​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: