Siwon សមាជិក​ក្រុម Super Junior ទទួល​បាន “ពាន​រង្វាន់​ទាហាន​ល្អ​បំផុត” នៅ​ក្នុង​យោធា

Siwon សមាជិក​ដ៏​សង្ហា និង មាន​ប្រជាប្រិយ​ភាព​របស់​ក្រុម Super Junior បាន​ទទួល​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​ដោយ​គាត់​បាន​ទទួល “ពាន​រង្វាន់​ទាហាន​ល្អ​បំផុត” ពី​ការ​បណ្តុះ​បណ្ដាល​យោធា​ដែល​កំពុង​បន្ត​របស់​គាត់​។

កាល​ពី​ថ្ងៃ​ទី ១៧ ខែធ្នូនេះ Siwon បាន​ធ្វើ​អោយ​អ្នក​គាំទ្រ​របស់​គាត់​សប្បាយ​ចិត្ត​ជាមួយ​នឹង​ព័ត៌មាន​ល្អ​ៗ​មួយ​ចំនួន ដែល​គាត់​បាន​ផុស​ក្នុង​គណនី Instagram ផ្ទាល់​ខ្លួន​របស់​គាត់​ ដែល​គាត់​បាន​បង្ហាញ​ថា​គាត់​បាន​ទទួល​ វិញ្ញាបនប័ត្រ ដែល​ទទួល​ស្គាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​គាត់​ក្នុង​ការ​បណ្តុះ​បណ្ដាល​យោធា​ពី​នាយកដ្ឋាន​ជ្រើស​រើស​បុគ្គលិក​យោធា។

នៅ​ក្នុង​រូប​នេះ​ផង​ដែរ​គាត់​ត្រូវ​បាន​គេ​ឃើញ​ក្នុង​សម្លៀក​បំពាក់​យោធា​ដែល​ពោរ​ពេញ​​ដោយ​ស្នាម​ញញឹម​របស់​គាត់​ ជាមួយ​នឹង​ចិត្​ដរីករាយ​ខណៈ​ពេល​ដែល​ការ​កាន់​វិញ្ញាបនបត្រ​របស់​ខ្លួន​ និង​ការ​ពាក់​មេដាយ​របស់​គាត់។

តារា​រូប​នេះ​បាន​ចុះ​ឈ្មោះ​នៅ​ថ្ងៃទី ១៩ ខែ វិច្ឆិកា ហើយ​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​ហ្វឹកហាត់​ យោធា​ជា​មូលដ្ឋាន​របស់​លោក​ជាមួយ​នឹង Changmin របស់​ក្រុម TVXQ ។
ប្រភព : Allkpop
ដោយ : Gemini Fleta

  • Siwon សមាជិក​ក្រុម Super Junior ទទួល​បាន “ពាន​រង្វាន់​ទាហាន​ល្អ​បំផុត” នៅ​ក្នុង​យោធា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: