តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះការ​តែង​តាំង​ Zidane ជា​គ្រូ​បង្វឹក​ថ្មី​របស់ Real Madrid ?

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​ក្លឹប​ Real Madrid ទើប​តែ​ធ្វើ​ការ​តែង​តាំង​អតីត​វីរបុរស​របស់​ជម្រើស​ជាតិ​បារាំង​គឺ​ Zinedine Zidane ដើម្បី​ចូល​កាន់​តំណែង​ជំនួស​លោក​ Rafa Benitez ដែល​ទើប​តែ​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​ ។

លោក​ Rafa Benitez ត្រូវ​ក្លឹប​ Real Madrid បណ្ដេញ​ចេញ​ពី​តំណែង​ក្រោយ​ Real Madrid ស្មើ​គ្នា​២​ទល់​២​ជាមួយ​ Valencia កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​ធ្វើ​ក្លឹប​ Real Madrid បន្ត​ឈរ​ត្រឹម​ចំណាត់​ថ្នាក់​ទី​៣​នៃ​ក្រប​ខណ្ឌ​ La Liga ដោយ​មាន​៣៧​ពិន្ទុ​ចាញ់​ក្រុម​តារាង​កំពូល​តារាង​ At Madrid ចំនួន​៤​ពិន្ទុ​ ។

មុន​ពេល​ត្រូវ​បាន​តែង​ជា​គ្រូ​បង្វឹក​ឈុត​ធំ​ Real Madrid លោក​ Zidane បាន​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ Real Madrid B រយៈ​ពេល​៣​ឆ្នាំ​រួច​មក​ហើយ​គឺ​តាំង​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ​ ។

គួរ​រំលឹក​ថា​ Zidane ធ្លាប់​ជា​កីឡាករ​របស់​ក្លឹប​ Real Madrid ពី​ឆ្នាំ​២០០១​ដល់​២០០៦​ ហើយ​ក្នុង​ការ​ចំណាយ​ពេល​៦​ឆ្នាំ​ជាមួយ​ Real Madrid ក្នុង​នាម​ជា​កីឡាករ​ Zidane បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៤៥​ក្នុង​ការ​បង្ហាញ​ខ្លួន​២៤៧​ប្រកួត​ ហើយ​បាន​ជួយ​ Real Madrid ឈ្នះ​ពាន​ ៖ La Liga ចំនួន​១​លើក​ , UEFA Champion League ចំនួន​១​លើក​ , UEFA Super Cup ចំនួន​១​លើក​ , Supercopa de España ចំនួន​២​លើក​ និង​ Intercontinental Cup ចំនួន​១​លើក​ផង​ដែរ​ ។

តើ​ប្រិយមិត្ត​គិត​ថា​ Zidane និង​ជោគជ័យ​ក្នុង​ការ​ដឹកនាំ​ក្លឹប Real Madrid ដែរ​ឬទេ​ ?​

ជោគជ័យ
មិនជោគជ័យ


ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះការ​តែង​តាំង​ Zidane ជា​គ្រូ​បង្វឹក​ថ្មី​របស់ Real Madrid ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: