គុណវិបត្តិ​នៃ​ផ្លែ​ប៉េងប៉ោះ

​ផ្លែ​ប៉េងប៉ោះ​មាន​អត្ថប្រយោជន៏​ដល់​សុខភាព​ហើយ​ក៏​មាន​ផល​អវិជ្ជមាន​ផង​ដែរ។ ​ផ្លែ​ប៉េងប៉ោះ​ជា​ផ្លែឈើ​ដែល​គេ​តែងតែ​យកមក​លម្អ​ឫ​ចូលចិត្ត​ទទួលទាន​ច្រើន​ព្រោះ​វា​មាន​រសជាតិ​ជូរ​បែប​ធម្មជាតិ ​សម្បូរ​វីតាមីន និង​ ជាតិ​រ៉ែខនិជ។ ប៉ុន្តែ​វា​ក៏​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ខាង​ក្រោម​នេះ​ជា​គុណវិបត្តិ​របស់​វា៖
១. ផ្លែប៉េងប៉ោះ​ផ្ទុក​សារធាតុ​អាស៊ីដ​ខ្ពស់​ដែល​អាច​ប៉ះពាល់​ដល់​អ្នក​មាន​បញ្ហា​ក្រពះ​ ដំបៅ​ក្រពះ​និង​អាច​ធ្វើ​អោយ​អ្នក​ចុកពោះ​ខ្លាំង​បណ្តាល​មក​ពី​សារធាតុ​អាស៊ីដ។
២. ប្រតិកម្ម​នៃ​ផ្លែ​ប៉េងប៉ោះ​អាច​កើត​មាន​ប្រសិន​បើ​អ្នក​ទទួលទាន​ប៉េងប៉ោះ​ច្រើន​ពេក បើ​ទោះ​ជា​អ្នក​ទទួល​ទាន​ឆៅ​ឫ​ឆ្អិន​ក្តី​ក៏​វា​អាច​ធ្វើ​អោយ​អ្នក​ចុកពោះ​ខ្លាំង​និង​ធ្វើ​អោយ​ពិបាក​ដល់​ប្រព័ន្ធរំលាយ​អាហារ។
៣. ចំពោះ​ប៉េងប៉ោះ​កំប៉ុង​វិញ​មាន​ផ្ទុក​សារធាតុ​សូដ្យូម​ខ្ពស់។ ក្នុង​មួយ​កំប៉ុង​តូច​មាន​សារធាតុ​សូដ្យូម​រហូត​ដល់​ទៅ​៥៦៤​មីលីក្រាម​ឯណោះ ហើយ​ប្រសិន​បើ​អ្នក​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ​សូដ្យូម​ខ្ពស់​នោះ វា​នឹង​ធ្វើ​អោយ​អ្នក​ប្រឈម​នឹង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង និង បញ្ហា​បេះដូង​ផ្សេងៗ៕
ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ Healthdigezt