Man City នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​​មិន​ទាន់​មាន​ក្រុម​ណា​អាច​ស៊ុត​បញ្ចូល​ទី​គេ​បាន​មួយ​គ្រាប់​នៅ​ឡើយ​ទេ

នៅ​ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្លឹប​ Manchester City នៅ​អាច​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​បាន​ដដែល​ក្រោយ​បំបាក់​ក្លឹប​ Watford ដោយ​លទ្ធផល​២ទល់​នឹង​០ ។

ដោយ​២​គ្រាប់​របស់​ Man City រក​បាន​កីឡាករ​ Raheem Sterling នៅ​នាទី​ទី​៤៧ និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ Fernando Luis Rosa នៅ​នាទី​ទី​៥៦​ ។

គិត​ទាំង​លទ្ធផល​ប្រកួត​យប់​មិញ​ធ្វើ​ឲ្យ​ Man City បន្ត​ឈរ​នៅ​កំពូល​តារាង​ Premier League ដោយ​៤​ប្រកួត​ឈ្នះ​ទាំង​៤​មាន​១២​ពិន្ទុ​ ខណៈ​ការ​ស៊ុត​បញ្ចូល​ទី​គេ​សរុប​មាន​១០​គ្រាប់​ ហើយ​នៅ​មិនទាន់​មាន​ក្រុម​ណា​អាច​ស៊ុត​បញ្ចូល​ទី​គេ​បាន​មួយ​គ្រាប់​នៅ​ឡើយ​ទេ ។ ដោយ​​នៅ​សប្ដាហ៍​ដំបូង​ Man City ឈ្នះ​៣​ទល់​នឹង០​លើ​ក្លឹប​ West Brom ខណៈ​នៅ​សប្ដាហ៍​ទី​២​បាន​យក​ឈ្នះ​៣ទល់​នឹង​០​លើ​ក្លឹប​ Chelsea និង​សប្ដាហ៍​ទី​៣​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​២ទល់​នឹង​០​លើ​ក្លឹប​ Everton ៕

អត្ថបទ ៖ វិចទ័រ

  • Man City នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​​មិន​ទាន់​មាន​ក្រុម​ណា​អាច​ស៊ុត​បញ្ចូល​ទី​គេ​បាន​មួយ​គ្រាប់​នៅ​ឡើយ​ទេ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: