Figo សប្បាយ​ចិត្ត​ដែល​ Zidane បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ Real Madrid ​តែ​បារម្ភ​ថា​…

អតីតកីឡាករឆ្នើមមួយរូបរបស់ Real Madrid គឺ Luis Figo ថ្មីៗនេះបាននិយាយថាលោកសប្បាយចិត្តដែលឃើញអតីតមិត្តរួមក្រុមខ្លួនគឺ Zinedine Zidane ក្លាយជាគ្រូបង្វឹក Real Madrid ប៉ុន្តែលោកបារម្ភថា Zidane អាចបាត់បង់តំណែងបើសិនជាមិនអាចនាំក្លឹបឈ្នះពានអ្វីសោះនោះ ។

ដោយ Figo បាននិយាយថា « Zidane និងខ្ញុំជាមិត្តរួមក្រុមហើយក៏ជាមិត្តភក្ដិសម្លាញ់នឹងគ្នាផងដែរ ខ្ញុំពិតជាមានការសប្បាយចិត្តដែលគេបានក្លាយជាគ្រូបង្វឹករបស់ Real Madrid ។ ជាការពិតតាមខ្ញុំស្គាល់គេជាមនុស្សម្នាក់ដែលអៀនច្រើន ប៉ុន្តែនិយាយដោយត្រង់គេពិតជាមានសមត្ថភាពខ្លាំងណាស់ហើយគេក៏ជានិមិត្តរូបរបស់ក្លឹប Real Madrid ដែរ » ។

Figo បន្តថា « គេមានបំណងចង់ក្លាយជាគ្រូបង្វឹកនេះជាយូរមកហើយ ពេលនេះគេក៏បានសម្រេចបំណង ខ្ញុំសង្ឃឹមថាគេអាចដឹកនាំក្លឹប Real Madrid ក្នុងរយៈពេលយូរឆ្នាំទៅមុខ ប៉ុន្តែខ្ញុំឃើញថាតំណែងជាគ្រូបង្វឹកនៅក្លឹប Real Madrid គឺមិនស្ថិតស្ថេរនោះទេ ព្រោះពួកគេពឹងផ្អែកលើលទ្ធផលជាធំ ដូចនេះទើបពួកគេតែងតែប្ដូរគ្រូបង្វឹកថ្មីជាញឹកញាប់ ដូចនេះអ្វីដែលខ្ញុំបារម្ភគឺបើសិន Zidane មិនអាចជួយក្លឹបឈ្នះអ្វីបានទេគេអាចនឹងត្រូវបណ្ដេញចេញពីតំណែងផងដែរ » ។

សូមបញ្ជាក់ថាក្រោមការដឹកនាំរបស់ Zidane ក្លឹប Real Madrid ស្ថិតកម្រិតមួយដែលល្អក្នុងពេលបច្ចុប្បន្នដោយពួកគេឈរនៅចំណាត់លេខ៣នៅ La Liga ដោយចាញ់ក្លឹប Barcelona និង At Madrid ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ។ ហើយដោយឡែកនៅ Champion League វិញក្លឹប Real Madrid បានឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលត្រូវប៉ះជាមួយក្លឹប Man City ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Figo សប្បាយ​ចិត្ត​ដែល​ Zidane បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ Real Madrid ​តែ​បារម្ភ​ថា​…已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: