Ibrahimovic បង្ហើប​ឈ្មោះ​គ្រូ​បង្វឹក​មួយ​រូប​នៅ​ Premier League ដែល​គាត់​មិន​ចង់​ធ្វើ​ការ​ជាមួយ​សោះ​តែ​ម្ដង​ ដឹង​អត់​ថា​ជា​អ្នក​ណា​ ?

មួយ​រយៈ​ចុង​ក្រោយ​មាន​ព័ត៌មាន​ទាក់​នឹង​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លឹប​ PSG គឺ​កីឡាករ​ Zlatan Ibrahimovic អាច​នឹង​ផ្លាស់​មក​លេង​នៅ​ក្រប​ខណ្ឌ​ Premier League ខណៈ​មាន​ក្លឹប​ជា​ច្រើន​ដូចជា​ Man Utd , Arsenal ក៏​ដូចជា​ West Ham ជា​ដើម​សុទ្ធ​តែ​ចាប់​អារម្មណ៍​គេ​ ។

យ៉ាង​ណា​ថ្មីៗ​នេះ​ Ibrahimovic ទើប​បាន​បង្ហើប​ឈ្មោះ​គ្រូ​បង្វឹក​មួយ​រូប​ដែល​គាត់​មិន​ចង់​ធ្វើ​ជាមួយ​សោះ​តែ​ម្ដង​នោះ​គឺ​គ្រូ​បង្វឹក​ Man Utd បច្ចុប្បន្ន​គឺ​លោក​ Luis van Gaal ។

ដោយ​ Ibrahimovic បាន​និយាយ​ប្រាប់​ Teleqgraph ថា​ « ជា​ការ​ពិត​ខ្ញុំ​ចាប់​អារម្មណ៍​ការ​ផ្លាស់​ទៅ​ Premier League តែ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​សម្រេច​ចិត្ត​ថា​ទៅ​ក្លឹប​ណា​មួយ​នៅ​ឡើយ​ទេ​ ។ ប៉ុន្តែ​ Man Utd អាច​មិន​មែន​ជា​ជម្រើស​របស់​ខ្ញុំ​ប្រសិន​លោក​ Luis van Gaal នៅ​បន្ត​ដឹកនាំ​ » ។

Ibrahimovic បន្ត​ថា​ « ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គាត់​នៅ​ក្លឹប​ Ajax តែ​ខ្ញុំ​មិន​ចូល​ចិត្ត​ចរិត​គាត់​ទេ​គាត់​មាន​ភាព​ក្រអឺតក្រទម​ ពួក​យើង​គឺ​ធ្វើ​ការ​មិន​ស៊ី​ចង្វាក់​គ្នា​ទាល់​តែ​សោះ​ ព្រោះ​វិធី​ដែល​គាត់​ធ្វើ​មិន​មែន​ជា​វិធី​ដែល​ខ្ញុំ​ធ្វើ​នោះ​ទេ​ » ។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​កីឡាករ​ Ibrahimovic មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ​ ប៉ុន្តែ​គេ​នៅ​តែ​បង្ហាញ​សមត្ថភាព​បាន​យ៉ាង​ល្អ​ដោយ​នៅ​រដូវ​កាល​នេះ​គេ​អាច​ស៊ុត​បញ្ចូល​ទី​៣៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤២​ប្រកួត​ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Ibrahimovic បង្ហើប​ឈ្មោះ​គ្រូ​បង្វឹក​មួយ​រូប​នៅ​ Premier League ដែល​គាត់​មិន​ចង់​ធ្វើ​ការ​ជាមួយ​សោះ​តែ​ម្ដង​ ដឹង​អត់​ថា​ជា​អ្នក​ណា​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: