Scholes ព្រលយ​ប្រាប់​ Zlatan ថា​អោយ​ប្រឹង​ប្រែង​ខ្លាំង​បើ​ចង់​ជោគជ័យ​នៅ​ Premier League

អតីតខ្សែបម្រើឆ្នើមប្រចាំក្រុម Mancehster United គឺកីឡាករ Paul Scholes ថ្មីៗនេះបានថ្លែងប្រាប់អ្នកសារព័ត៌មានក៏ដូចជារំលឹកប្រាប់ Zlatan Ibrahimovic ឲ្យប្រឹងខ្លាំងបើចង់ជោគជ័យនៅ Premier League ។

ដោយ Scholes បាននិយាយថា « បច្ចុប្បន្ន Zlatan មានវ័យ៣៤ឆ្នាំទៅហើយ ខ្ញុំមិនដឹងថាកម្រិតលេងរបស់គេនៅកម្រិតណានោះទេ ខ្ញុំគិតថាអំឡុងពេលលេងនៅក្លឹប PSG គាត់ប្រហែលជាទទួលឱកាសច្រើនពីមិត្តរួមក្រុមដើម្បីឲ្យគាត់អាចស៊ុតបញ្ចូលទីបានច្រើន » ។

Schole បន្តថា « ប៉ុន្តែនៅពេលនេះគាត់គឺជាកីឡាករ Man Utd ដែលស្ថិតក្របខណ្ឌដ៏លំបាកមួយគឺ English Premier League ដោយសារក្លឹបនៅទីនេះមានកម្រិតលេងមិនចាញ់គ្នាប៉ុន្មានទេ ជាពិសេសក្លឹបនីមួយៗមានរបៀបការពារដ៏រឹងមាំ ដូចនេះខ្ញុំគិតថាវាមិនងាយក្នុងការទទួលបានឱកាសស៊ុតបញ្ចូលទីដោយស្រួលៗ ដូចនេះ Zlatan ប្រឹងប្រែងឲ្យខ្លាំងដើម្បីបង្កើតឱកាសសម្រាប់ខ្លួនឯងនិងទទួលជោគជ័យបាន » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័

  • Scholes ព្រលយ​ប្រាប់​ Zlatan ថា​អោយ​ប្រឹង​ប្រែង​ខ្លាំង​បើ​ចង់​ជោគជ័យ​នៅ​ Premier League已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: