ទម្លាប់អាក្រក់ទាំង១០ ដែល​បំផ្លាញ​ខួរក្បាល​អ្នក

ខួរក្បាល ជាមួយក្នុងចំណោមសរីរាង្គសំខាន់បំផុតនៃជីវិត។ មនុស្សម្នាក់ នឹងត្រូវគេសន្មតថាស្លាប់ ប្រសិនបើ ខួរក្បាលរបស់គេ ខូច ឈប់ដំណើរការ បើទោះសរីរាង្គផ្សេងទៀត នៅល្អធម្មតាក៏ដោយ ព្រោះថា ខួរក្បាលជាអគ្គបញ្ជាការដ្ឋាន កំពូលនៃរាងកាយរបស់យើង។

មានកត្តាជាច្រើនដែលអាចប៉ះពាល់ដល់ការបំពេញមុខងាររបស់ខួរក្បាល ដោយក្នុងនោះ មាន១០យ៉ាងដែលកើតចេញពីទម្លាប់របស់យើង ក្នុងជីវភាពប្រចាំថ្ងៃ៖

1. ការញ៉ាំច្រើនហួស៖

វាបង្កឲ្យសរសៃឈាមអាកទែ ដែលទៅចិញ្ចឹមសាច់ខួរក្បាលឡើងរឹង ដែលនេះនាំឲ្យសមត្ថភាពផ្លូវចិត្តធ្លាក់ចុះ មុខងារខួរក្បាលថមថយ។

2. មិនទទួលទានអាហារពេលព្រឹក៖

មនុស្សដែលមិនញ៉ាំអាហារពេលព្រឹក នឹងមានកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ។ នេះហើយជាមូលហេតុដែលនាំឲ្យខួរក្បាលខ្វះសារជាតិចិញ្ចឹមទៅផ្គត់ផ្គង់ ដែលក្រោយមកទៀត ខួរក្បាលនឹងប្រែជាខូចរេចរឹល និងបាត់បង់មុខងារ។

3. ការញ៉ាំស្ករលើសកម្រិត៖

ស្ករច្រើនពេក នឹងទៅបង្អាក់ការស្រូបប្រូតេអ៊ីន និងសារជាតិចិញ្ចឹមផ្សេងទៀត នៅពោះវៀន ដែលនឹងបង្កឲ្យយើង មានបញ្ហាខ្វះអាហារូបត្ថម្ភ ហើយវាទៅបង្អាក់ការវិវឌ្ឍរបស់ខួរក្បាល។

4. ការជក់បារី៖

វាបង្កឲ្យមានការស្វិតស្រពោន នៃកោសិកាខួរក្បាល និងនាំទៅដល់ជំងឺម៉្យាងហៅថា Alazheimer Disease។

5. ការស្រូបខ្យល់កខ្វក់៖

ខួរក្បាលមនុស្សស្រូបយកឧស្ម័នអុកស៊ីហ្សែនមួយភាគធំនៃរាងកាយរបស់យើង។ ការបឺតស្រូបខ្យល់ដែលត្រូវបានបំពុល នឹងបន្ថយការផ្ដល់អុកស៊ីហ្សែនទៅខួរក្បាល និងនាំឲ្យឥទ្ធិពលខួរក្បាលក៏ចុះថយ។

6. គេងមិនគ្រប់ម៉ោង៖

ការទទួលទានដំណេក អនុញ្ញាតឲ្យខួរក្បាលសម្រាក។ ការគេងមិនលក់ ឬគេងខ្វះម៉ោង ក្នុងរយៈពេលវែង អាចបង្កគ្រោះថ្នាក់ ឲ្យកោសិកាខួរក្បាលងាប់បាន។

7. គេងគ្របក្បាល៖

ពេលយើងគេងដោយយក ភួយ ក្រណាត់ ឬរបស់ផ្សេងៗមកគ្របក្បាល វានឹងនាំឲ្យមានការកើនឡើងឧស្ម័នកាបូនិច និងថយចុះឧស្ម័នអុកស៊ីហ្សែន ដែលបង្កឲ្យមានការបំផ្លាញនៃខួរក្បាលយ៉ាងធ្ងន់ធ្ងរ។

8. កង្វះនៃគំនិតភ្ញោចអារម្មណ៍

ការគិតជាវិធីដ៏ល្អបំផុតដើម្បីបង្វឹកសមត្ថភាពខួរក្បាលរបស់យើង។ ភាពខ្វះខាតនៃការគិត ដើម្បីដាស់ស្មារតី អាចនាំឲ្យខួរក្បាលស្វិត ខ្សោយបាន។

9. និយាយស្ដីតិចតួច៖

ការសន្ទនា ដោយប្រើបញ្ញា នឹងជួយជំរុញឥទ្ធិពលខួរក្បាល បានយ៉ាងមានប្រសិទ្ធិភាព។

10. ព្យាយាមប្រើខួរក្បាលពេលកំពុងឈឺ៖

ការប្រឹងធ្វើការ ឬខំរៀន ទាំងដែលមានជំងឺជាប់ខ្លួន នឹងធ្វើឲ្យថយចុះសមត្ថភាពខួរក្បាលយ៉ាងខ្លាំងក្លា ដូចនឹងការបំផ្លាញខួរក្បាលផងដែរ។

ដោយ៖ NEA
ប្រភព៖ HealthTipsPortal

  • ទម្លាប់អាក្រក់ទាំង១០ ដែល​បំផ្លាញ​ខួរក្បាល​អ្នក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: