ព្រោះ​តែ​រឿង​ភាគ​កូរ៉េ​ថ្មី “W” ធ្វើ​​ជនជាតិ​កូរ៉េ​ម្នាក់​ស្ទើរ​បោក​ទូរសព្ទ​ចោល

ជនជាតិកូរ៉េដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណសូម្បីតែភេទ ត្រូវបានគេរាយការណ៍ថា ទទួលបានសារ និង ការហៅចូលរាប់ភ្លេចពីអ្នកគាំទ្ររបស់តារាសម្ដែង Lee Jong Suk បន្ទាប់ពីការដាក់បញ្ចាំងភាគមួយនៃរឿង “W” ហើយឈុតមួយនៃភាគនោះបានបង្ហាញពីលេខទូរសព្ទ (លេខក្លែងក្លាយ) របស់តួប្រុស Kang Cheol សម្ដែងដោយតារាសម្ដែង Lee Jong Suk ជាក់ស្ដែងលេខទូរសព្ទនោះការពិតជារបស់គាត់/នាង។

ក្រោយធុញទ្រាន់នឹងការផ្ញើសារ និងទូរសព្ទចូលមិនឈប់ពីសំណាក់អ្នកគាំទ្ររបស់តារាសម្ដែង Lee Jong Suk ម្ចាស់លេខទូរសព្ទរូបនោះក៏បានបង្កើតជា Instant Message សម្រាប់ឆ្លើយតប់ដោយស្វ័យប្រវត្តិទៅកាន់អ្នកដែលទូរសព្ទ និងផ្ញើសារមកកាន់ទូរសព្ទរបស់គាត់/នាង ដោយនៅក្នុងសារនោះគាត់/នាង បានសរសេរថា “I am not Lee Jong Suk from W. I’ve received 270 phone calls.. please stop calling me.” ។

ចំណែកឯតំណាងស្ថានីយទូរទស្សន៍ MBC ក៏បានធ្វើការចេញមុខសុំទោសចំពោះកំហុសឆ្គង់ដ៏ធំមួយនេះ ជាការពិតការប្រើប្រាស់លេខទូរសព្ទក្នុងខ្សែភាពយន្តគ្រាន់តែជាលេខក្លែងក្លាយ ប៉ុន្តែនរណាទៅដឹងថាលេខនោះមានអ្នកប្រើប្រាស់ពិតប្រាកដ។ លោកបានបន្តថា “ពេលនេះ MBC កំពុងតែធ្វើការចរចារជាមួយនឹងម្ចាស់លេខទូរសព្ទនោះដើម្បីសងសំណងដ៏សមរមទៅតាមកំហុសដែលយើងបានធ្វើ”។  តំណាងស្ថានីយទូរទស្សន៍ MBC រូបនេះក៏បានសន្យាផងដែរថានឹងត្រួតពិនិត្យចំពោះភាគក្រោយរបស់ “W” ក៏ដូចជាភាពយន្តភាគដទៃ បើសិនជាមានការបង្ហាញលេខទូរសព្ទលោក ខាងលោកនឹងធ្វើការបិតបាំង មិនឲ្យបង្ហាញ ហើយចំពោះឈុតដែលបានបង្ហាញរួចហើយនេះ ក៏នឹងត្រូវយកទៅកែសម្រួលជាថ្មីក្នុងករណីយកទៅចាក់ផ្សាយម្ដងទៀតតាមរយៈប្រព័ន្ធផ្សព្វផ្សាយដទៃផងដែរ៕

ព្រោះ​តែ​រឿង​ភាគ​កូរ៉េ​ថ្មី “W” ធ្វើ​​ជនជាតិ​កូរ៉េ​ម្នាក់​ស្ទើរ​បោក​ទូរសព្ទ​ចោល

  • ព្រោះ​តែ​រឿង​ភាគ​កូរ៉េ​ថ្មី “W” ធ្វើ​​ជនជាតិ​កូរ៉េ​ម្នាក់​ស្ទើរ​បោក​ទូរសព្ទ​ចោល已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: