Sandwich Man​ បុគ្គល​ដែល​ជា​គំរូ​ដ៏​ល្អ​មួយ​របស់​​ពិភព​លោក

អ្នកធ្លាប់តែឭពី Super Man. Bat Man, Spider Man ឬ Iron Man ជាដើមដែលពួកគេសុទ្ធសឹងតែជាវីរបុរសល្បីៗនៅក្នុងខ្សែភាពយន្ត ប៉ុន្តែ Sandwich Man គឺជាវីរបុរសពិតរបស់មនុស្សជាច្រើន។

Sandwich Man គឺជារហ័សនាមដែលគេបានដាក់ឲ្យលោក Allan Law ពីព្រោះតែលោកគឺជាបុគ្គលដ៏ល្អម្នាក់ដែលបានបរិច្ចាគ ស៊ាំងវិចទៅឲ្យមនុស្សអនាថាជាង 520,000 ដុំកាលពីឆ្នាំមុន។ ក្រៅពីការបរិច្ចាគ ស៊ាំងវិច គាត់ក៏បានបរិច្ចាគភួយជាង 2000 ស្រោមជើងជាង 3000 គូ និងស្រោមដៃរួមជាមួយសម្ភារៈចាំបាច់មួយចំនួនជាច្រើនផងដែរ។

លោក Allan Law ធ្លាប់ជាមនុស្សអនាថាម្នាក់ គាត់ធ្លាប់គិតថាគាត់ឯកា និងគ្មាននរណាយល់ពីអារម្មណ៍ និងទុក្ខលំបាករបស់គាត់នៅពេលនោះទេ ប៉ុន្តែដោយសារមានមនុស្សម្នាក់បានជួយគាត់ឲ្យក្រោកឈរជាថ្មីបាន។ ដោយសារយល់ពីអារម្មណ៍របស់មនុស្សអនាថា គាត់បានធ្វើអំពើល្អ ដូចដែរអ្នកបានជួយគាត់ធ្វើចំពោះគាត់ដូច្នោះដែរ គាត់ចង់ឲ្យជនអនាថាទាំងអស់មានអារម្មណ៍ពួកគេមិនឯកានោះទេ។

សព្វថ្ងៃនេះដោយសារមានការជួយពីអ្នកស្ម័គ្រចិត្តមួយចំនួន គាត់សង្ឃឹមថាពួកគាត់នឹងអាចចែករំលែក ចំណីអាហារ ក៏ដូចជាសម្ភារៈប្រើប្រាស់ចាំបាច់ទៅឲ្យជនអនាថាបានកាន់តែច្រើនជាមុន។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ការចែករំលែករបស់គាត់មិនមែនទើបតែធ្វើនោះទេ គាត់បានធ្វើវាអស់រយៈពេល ៥ ឆ្នាំមកហើយ៕

  • Sandwich Man​ បុគ្គល​ដែល​ជា​គំរូ​ដ៏​ល្អ​មួយ​របស់​​ពិភព​លោក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: