ការ​វិវត្តន៍​ថ្មីៗ​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​​ ដែល​អ្នក​គួរ​ដឹង​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ០៧​ ខែ​ មករា សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​បញ្ចេញ​នូវ​វីដេអូ​មួយ​ នៅ​ក្នុង​ទំព័រ​ហេ្វសប៊ុក​ របស់​សម្តេច​ ដោយ​ធ្វើ​ការ​ពន្យល់​បញ្ជាក់​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ ដែល​ជា​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។​ ក្នុង​នោះ​មាន​ដូច​ជា​ ៖

១.​ សេចក្តី​សម្រេច​មិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​ប្រឡង​ប័ណ្ណ​បើកបរ​ម៉ូតូ​ (កម្លាំង​ ១២៥​CC ចុះ​ក្រោម)។
២.​ ប្រសិន​បើ​បាន​បង់​ថ្លៃ​ ប័ណ្ណ​បើក​បរ​ម៉ូតូ​ កម្លាំង​ ១២៥​CC ចុះ​ក្រោម​រួច​ហើយ​ ហើយ​ចង់​បាន​ថវិកា​វិញ​ គឺ​ត្រូវ​យក​ប័ណ្ណ​បើកបរ​មក​ប្រគល់​ឲ្យ​ក្រសួង​វិញ​ ដើម្បី​ទទួល​យក​ប្រាក់​ត្រលប់​ទៅ​វិញ​គ្រប់​ចំនួន​ ។
៣. តម្លៃ​បង់​ថ្លៃ​ប័ណ្ណ​បើក​បរ​រថយន្ត​​ គឺ​នឹង​បញ្ចុះ​តម្លៃ​ជូន​ប្រជាពលរដ្ឋ​ ។
៤.​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ម៉ូតូ​កម្លាំង​ ១២៥CC ចុះ​ក្រោម​ ហើយ​ចង់​ឲ្យ​សមាជិក​គ្រួសារ​ប្រើ​ប្រាស់​ ទោះ​បី​ ៣ ឬ​៤ នាក់​ ឬ​ច្រើន​ជាង​នេះ គឺ​អាច​ប្រើ​ប្រាស់​ម៉ូតូ​បាន​ ដោយ​មិន​ចាំ​បាច់​ស្នើ​សុំ​លិខិត​បញ្ជាក់​ ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ​ ប្រសិន​បើ​ម្ចាស់​ម៉ូតូ​យល់​ព្រម​ឲ្យ​ខ្ចី​ជិះ​ ។
៥.​ សូម​ប្រជាពលរដ្ឋ​រៀន​បើកបរ​បញ្ជា​យានយន្ត​ឲ្យ​បាន​ស្ទាត់​ជំនាញ​ ហើយ​រៀន​ច្បាប់​ចរាចរណ៍​ យល់​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​ និង​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា ។

ជាមួយ​គ្នា​នេះ​ផង​ដែរ កាល​ពី​ថ្ងៃ​ទី​ ០៦​ ខែ​ មករា​ ឆ្នាំ ២០១៦​ សម្តេច​ក៏​បាន​ចេញ​សេចក្តី​សម្រេច​លុប​ចោល​ប័ណ្ណ​បើក​បរ​ប្រភេទ​​ ក១​ ដែល​មាន​ន័យ​ថា​ អ្នក​បើកបរ​ទោចក្រយាន​(ម៉ូតូ​)​ ដែល​មាន​កម្លាំង​ចាប់​ពី​ ១២៥​ CC ចុះ​ក្រោម​គឺ​មិន​ចាំ​បាច់​មាន​ប័ណ្ណ​បើក​បរ​នោះ​ទេ ។​ ក៏​ប៉ុន្តែ​កិច្ចការ​នេះ​ តម្រូវ​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​លើ​បទបញ្ញត្តិ​ដែល​ពាក់ព័ន្ធ​ ទើប​មាន​សុពលភាព​ពេញលេញ​ ដូច្នេះ​ហើយ​សម្តេច​បាន​សន្យា​ថា​ នឹង​ស្នើ​ទៅ​រដ្ឋសភា​ដើម្បី​ធ្វើ​វិសោធនកម្ម​៕

Video: សម្តេចតេជោ ហ៊ុន សែន ពន្យល់បញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនដែលជាកង្វល់របស់ពលរដ្ឋចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីដូចខាងក្រោម:- ១-សេចក្តីសម្រេចមិនតម្រូវអោយបង់ថ្លៃប្រឡងប័ណ្ណបើកបរម៉ូតូ (កម្លាំង 125cc ចុះក្រោម)។ ២-ប្រសិនបើបានបង់ថ្លៃប័ណ្ណបើកបរម៉ូតូកម្លាំង 125cc រួចហើយ ហើយចង់បានថវិកាវិញ គឺត្រូវយកប័ណ្ណបើកបរមកប្រគល់អោយក្រសួងវិញ ដើម្បីទួលយកប្រាក់ត្រឡប់វិញគ្រប់ចំនួន។ ៣-តម្លៃបង់ថ្លៃប័ណ្ណបើកបររថយន្តគឺនឹងបញ្ចុះតម្លៃជូនពលរដ្ឋ ។៤-ចំពោះពលរដ្ឋដែលមានម៉ូតូកម្លាំង125 ccចុះក្រោម ហើយចង់អោយសមាជិកគ្រួសារប្រើប្រាស់ទោះបីចំនួន ៣ ឬ៤នាក់ ឬ ច្រើនជាងនេះ គឺអាចប្រើប្រាស់ម៉ូតូបាន ដោយមិនចាំបាច់ស្នើរសុំលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើម្ចាស់ម៉ូតូយល់ព្រមអោយខ្ចីជិះ។៥-សូមប្រជាពលរដ្ឋរៀនបើកបរបញ្ជាយានយន្តអោយបានស្ទាត់ជំនាញ ហើយរៀនច្បាប់ចរាចរណ៌យល់ដឹងអោយបានច្បាស់លាស់ និងបើកបរគោរពច្បាស់ចរាចរណ៍ទាំងអស់គ្នា ៕

Posted by on Wednesday, January 6, 2016

ប្រភព​៖

  • ការ​វិវត្តន៍​ថ្មីៗ​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​​ ដែល​អ្នក​គួរ​ដឹង​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: