គន្លឹះ​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​ Li Ching Yuen អាច​រស់​ដល់​អាយុ​២៥៦​ឆ្នាំ​

Li Ching Yuen ត្រូវ​បាន​គេ​ស្គាល់​ជា​ បុរស​ដែល​មាន​អាយុ​វែង​ជាង​គេ​លើ​លោក​នេះ​ ដែល​មាន​អាយុ​ដល់​ទៅ​ ២៥៦ឆ្នាំ ។ លោក​ Ching Yuen ( Ching Yun ) ក៏​ត្រូវ​បាន​ទស្សនាវដ្ដី​ Time និង កាសែត​ New York Time ចុះ​ផ្សាយ​ជា​ពិសេស​ផង​ដែរ​ បន្ទាប់​ពី​លោក​បាន​ស្លាប់​ក្នុង​ឆ្នាំ​ ១៩៣៣​ ដោយ​ក្នុង​នោះ​ គេ​បាន​លើក​ឡើង​ថា​ ជីវិត​ដ៏​វែង​អស្ចារ្យ​របស់​គាត់​ ជាមួយ​នឹង​ ប្រពន្ធ​២៣​នាក់ ។

Li Ching Yuen ខ្លួន​ឯង​ផ្ទាល់​បាន​លើក​ឡើង​ថា​ខ្លួន​បាន​កើត​នៅ​ឆ្នាំ ១៧៣៤ តែ​មាន​រឿង​ចម្រូង​ចម្រាស់​ដោយ​សារ​កំណត់​ត្រា​កំណើត​របស់​គាត់​គឺ កើត​ក្នុង​ឆ្នាំ​ ១៦៧៧ ក្នុង Qi Jiag Xian ក្នុង​ខេត្ត Szechun ហើយ​ក៏​មាន​ការ​ស៊ើប​អង្កេត​ពី​លោក​ Wu Chung Chien ដែល​បាន​រក​ឃើញ​សំបុត្រ​អបអរ​បុណ្យ​កំណើត​ជូន​លោក​គម្រប់​ខួប​ទី​ ១៥០ឆ្នាំ និង ខួប​ទី​ ២០០ឆ្នាំ ។

ដូចនេះ​បើ​យោង​ទៅ​តាម​ការ​កត់ត្រា គឺ លោក​ Ching Yuen បាន​កើត​ក្នុង​ឆ្នាំ ១៦៧៧​ និង ស្លាប់​វិញ​ក្នុង​ឆ្នាំ ១៩៣៣ សរុប​មាន​អាយុ​ ២៥៦ឆ្នាំ ពោល គឺ មិន​មែន​កើត​ក្នុង​ឆ្នាំ​ ១៧៣៤​ដូច​លោក​បាន​លើក​ឡើង​នោះ​ទេ​ ។

លោក​ Yuen ជា​អ្នក​ជំនាញ​ខាង​ ឱសថ​បុរាណ​ ដូចជា វល្លិ​ស្មៅ​ជាដើម​ លើស​ពី​នេះ​ គាត់​ក៏​ជា​អ្នក​ពូកែ​ខាង​ ជី​កុង​ផង​ដែរ​ , ហើយ​កត្តា​ទាំង​ពីរ​នេះ​ដែល​អាច​អោយ​គាត់​រស់​រាន​មាន​អាយុ​យឺន​យូរ​ដូចនេះ​​។

គាត់​បាន​ប្រាប់​ពី​រូបមន្ត​សំងាត់​ដើម្បី​អោយ​មាន​អាយុវែង​នេះ​ទៅ​កាន់​ស្ដេច​ត្រាញ់​ Wu Pei Fu សម័យ​សាធារណរដ្ឋ​ចិន ១៩១៦ – ១៩២៧​ មាន​៤​ចំណុច​គឺ ៖ ធ្វើ​ចិត្ត​អោយ​ស្ងប់​ , អង្គុយ​អោយ​ដូច​អណ្ដើក​ ដើរ​លឿន​ដូច​ព្រាប​ហើរ​ ដេក​ដូច​ឆ្កែ ។

វា​ក៏​ជា​រឿង​ដែល​អ្នក​គូរ​ដឹង​ផង​ដែរ​ គឺ​ លោក​ Yun បាន​ដើរ​រុករក​ឱសថ​រុក្ខជាតិ​បុរាណ​តាំង​ពី​លោក​មាន​អាយុ​១០ឆ្នាំ​មក​ម្ល៉េះ​គឺ​ បាន​ទៅ​ដល់​ដែន​ដី​ Kansu, ទីបេ, អណ្ណាម, សៀម និង ម៉ាន់ជូរី ដើម្បី​ប្រមូល​រុក្ខ​ឱសថ​ទាំង​នោះ​ មក​ប្រើ​ប្រាស់​ បង្កើន​អាយុ​របស់​លោក​ ៕

ប្រែសម្រួល ៖ Limbique
ប្រភព៖ coolweirdo.com &

  • គន្លឹះ​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​ Li Ching Yuen អាច​រស់​ដល់​អាយុ​២៥៦​ឆ្នាំ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: