អ្នក​គាំទ្រ​អៀឡង់​ខាង​ជើង​មួយ​រូប​បាន​ស្លាប់​អំឡុង​ពេល​ជម្រើស​ជាតិ​ខ្លួន​ប្រកួត​ជាមួយ​អ៊ុយ​ក្រែន

អ្នកគាំទ្ររបស់ជម្រើសជាតិអៀឡង់ខាងជើងមួយរូបត្រូវបានគេដឹងបានស្លាប់នៅក្នុងពហុកីឡដ្ឋាន Stade de Lyon អំឡុងពេលដែលប្រទេសអៀឡង់ខាងជើងយកឈ្នះដោយលទ្ធផល២ទល់នឹង០លើជម្រើសជាតិអ៊ុយក្រែន ។

ខណៈយោងតាមរបាយការណ៍របស់ប៉ូលីសបានឲ្យដឹងអ្នកដែលបានស្លាប់គឺជាបុរសដែលមានវ័យប្រមាណជា៦២ឆ្នាំ ដោយបុរសម្នាក់នោះត្រូវគេដឹងថាជំងឺបេះដូងគាត់ធ្វើទុក្ខ ខណៈមានក្រុមជួយសង្គ្រោះមកដែរប៉ុន្តែគាត់បានស្លាប់ទៅហើយ ។

គួរបញ្ជាក់គាត់ជាជនជាតិអៀឡង់ខាងជើងទី២ហើយដែលបានស្លាប់នៅក្នុងទឹកដីបារាំង ខណៈអ្នកដែលបានស្លាប់ដំបូងគឺជាយុវជនមានវ័យ២៤ឆ្នាំដែលគេមានឈ្មោះថា Darren Rodgers ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់មួយកាលពីសប្ដាហ៍មុន ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • អ្នក​គាំទ្រ​អៀឡង់​ខាង​ជើង​មួយ​រូប​បាន​ស្លាប់​អំឡុង​ពេល​ជម្រើស​ជាតិ​ខ្លួន​ប្រកួត​ជាមួយ​អ៊ុយ​ក្រែន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: