ដឹង​អត់​ថា​សាសនា​ណា​ ​ដែល​មាន​អ្នក​កាន់​ច្រើន​ជាង​គេ​ក្នុង​លោក​ ​?

បើ​តាម​គេហទំព័រ​ Wikipedia​​ បាន​អោយ​ដឹង​ថា​ សាសនា​សរុប​ក្នុង​លោក​មាន​ប្រមាណ​ដល់​ទៅ​ ៤២០០​ ឯណោះ​ ជា​ចំនួន​១​ដែល​ច្រើន​ ។ បើ​ទោះ​បី​មាន​សាសនា​ដល់​ទៅ​ខ្ទង់​ពាន់​ក៏​ដោយ​ ក៏​សាសនា​ដែល​ត្រូវ​បាន​គេ​គោរព​ប្រតិបត្តិ​ច្រើន​ជាង​គេ​ក្នុង​លោក​នោះ​ មាន​ត្រឹម​តែ​ប្រហែល​២០​សាសនា​ប៉ុណ្ណោះ​ ហើយ​ក្នុង​នោះ​មាន​សាសនា​ចំនួន​ ៥​ ធំៗ​ ដែល​ក្នុង​សាសនា​នីមួយៗ​មាន​អ្នក​គោរព​ចាប់​ពី​រាប់​រយ​លាន​នាក់​ដល់​ កោន​លាន​នាក់​ ។​

១.សាសនា​គ្រិស្ត​
សាសនា​គ្រិស្ត​នេះ​កំណើត​នៅ​សករាជ​ទី​ ៣០​ ហើយ​សព្វ​ថ្ងៃ​ មាន​គ្រិស្ត​បរិស័ទ​ ដល់​ទៅ​ ២០៣៩​លាន​នាក់​ ឬ​ ២,០៣៩​កោន​លាន​នាក់​ ដែល​មាន​ព្រះ​គុម្ពី​ប៊ិប​ជា​អ្នក​នាំ​ផ្លូវ​ដ៏​ពិសិដ្ឋ​ (sacred Texts)

២.សាសនា​អ៊ី​ស្លាម​
មាន​ប្រភព​តាំង​ពី​ សករាជ​ទី​ ៦២២​ ហើយ​ក៏​ជា​សាសនា​មួយ​ដែល​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បំផុត​ ដែល​ត្រូវ​គេ​ធ្វើ​  ទោះ​សព្វ​ថ្ងៃ​មាន​ ប្រហែល​ជាង​ ១៥៧០​លាន​នាក់​ ដែល​តិច​ជាង​គ្រឹស្ត​សាសនា​ដល់​ទៅ​ ជិត​៥០០​លាន​នាក់​ក៏​ដោយ​ ។

៣.សាសនា​ហិណ្ឌូ​
ជា​សាសនា​ចំនាស់​មួយ​តាំង​ពី​ ១៥០០​ឆ្នាំ​ មុន​គ្រិស្ត​សករាជ​ ដែល​មាន​ចំនួន​អ្នក​គោរព​សាសនា​នេះ​ ដល់​ទៅ​ ៩៥០​លាន​នាក់​ ។

៤. សាសនា​របស់​ចិន​ ( Chinese folk religion )
ចាប់​កំណើត​ ២៧០​ឆ្នាំ​ មុន​គ្រិស្ត​សករាជ​ ដែល​ជា​សាសនា​ដ៏​មាន​ប្រជាប្រិយ​ប្រចាំ​ប្រទេស​ចិន​ ហើយ​មាន​អ្នក​កាន់​សាសនា​យ៉ាង​ច្រើន​ដល់​ទៅ​ ៣៩០​លាន​នាក់​​ ។

៥. សាសនា​​ព្រះពុទ្ធ​
ជា​សាសនា​ចំនាស់​មួយ​ផង​ដែរ​ ពោល​គឺ​ មាន​កំណើត​នៅ​ ឆ្នាំ​ទី​ ៥២៣​ មុន​គ្រិស្ត​សករាជ​ ដែល​មាន​គុម្ពី​ព្រះ​ត្រៃបិដក​(Tripitaka)​ ជា​គុម្ពី​ប្រចាំ​សាសនា​ ហើយ​មាន​ពុទ្ធ​បរិស័ព​ប្រមាណ​ជា​ពី​ ៣៥០​ទៅ​១៦០០​លាន​នាក់​ ។

បញ្ជាក់​ ៖ មាន​អ្នក​ដែល​មិន​កាន់​សាសនា​ក៏​ច្រើន​ផង​ដែរ​ គឺ​ មាន​ដល់​ទៅ​ ៧៧៥​លាន​នាក់​នៅ​ទូទាំង​ពិភពលោក 

 

  • ដឹង​អត់​ថា​សាសនា​ណា​ ​ដែល​មាន​អ្នក​កាន់​ច្រើន​ជាង​គេ​ក្នុង​លោក​ ​?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: