Min Peechaya បើក​ជំនួញ​បុរី បន្ថែម​ពី​លើ​ជំនួញ​វាល់​លាន​ជា​ច្រើន​ទៀត

ក្រៅ​ពី​ជា​តារា​ឯក​ស្រី​ជួរ​មុខ​របស់​ប៉ុស្តិ៍​លេខ​៧ ដែល​មាន​កម្មវិធី​ត្រូវ​ចូលរួម​ច្រើន​និង​​តំណាង​ផ្សព្វផ្សាយ​ផលិតផល​ជា​ហូរហែ ​តារា​សម្ដែង​ស្រី​ថៃ Min Peechaya នៅ​មាន​មុខ​ជំនួញ​ជា​ច្រើន​ជាមួយ​ក្រុម​គ្រួសារ​ដែល​អាច​និយាយ​បាន​ថា​ជា​គ្រួសារ​លំដាប់​សេដ្ឋី ដោយ​មាន​ទាំង​ក្រុមហ៊ុន​លក់​គ្រឿង​សំណង់​នៅ​ខេត្ត​ខនកេន ដែល​បាន​បើក​កាល​ពី​ឆ្នាំ​មុន និង​មុខ​ជំនួញ​ផ្សារ​ទំនើប។

 

Min Peechaya បើក​ជំនួញ​បុរី បន្ថែម​ពី​លើ​ជំនួញ​វាល់​លាន​ជា​ច្រើន​ទៀត

 

ចុងក្រោយ​នេះ តារា​វ័យ ២៧ឆ្នាំ​និង​គ្រួសារ​ត្រៀម​បើក​សម្ពោធ​មុខ​ជំនួញ​ធំ​មួយ​ទៀតផ្នែកអចលនទ្រព្យ គឺ​បុរី​ធំ​មួយ​ក្នុង​ខេត្ត​ខនកេន ជា​ស្រុក​កំណើត​របស់​ខ្លួន ដែល​មាន​គេហដ្ឋាន​ប្រណិត​ៗ​ជា​ច្រើន​ខ្នង។ បើ​ទោះ​ជា​តារា​រូប​នេះ​និយាយ​ថា​នេះ​គ្រាន់​តែ​ជា​ជំនួញ​ឪពុក​ម្ដាយ ប៉ុន្តែ​អ្នក​ណា​ៗ​ក៏​និយាយ​ដែរ​ថា​ Min គឺ​ជា​អនាគត​សេដ្ឋិនី​ពិត​ប្រាកដ។

 

ចំពោះ​ការងារ​សិល្បៈ ឆាប់​ៗ​នេះ Min នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​ថ្មី​ជាមួយដៃគូប្រុស​ Weir Sukollawat ដែល​មាន​ចំណងជើង​ថា “Koo Za Rot Zab” (Spicy Flavor of Love) ៕

 

Min Peechaya បើក​ជំនួញ​បុរី បន្ថែម​ពី​លើ​ជំនួញ​វាល់​លាន​ជា​ច្រើន​ទៀត

 

Min Peechaya បើក​ជំនួញ​បុរី បន្ថែម​ពី​លើ​ជំនួញ​វាល់​លាន​ជា​ច្រើន​ទៀត

 

Min Peechaya បើក​ជំនួញ​បុរី បន្ថែម​ពី​លើ​ជំនួញ​វាល់​លាន​ជា​ច្រើន​ទៀត

 

Min Peechaya បើក​ជំនួញ​បុរី បន្ថែម​ពី​លើ​ជំនួញ​វាល់​លាន​ជា​ច្រើន​ទៀត

 

Min Peechaya បើក​ជំនួញ​បុរី បន្ថែម​ពី​លើ​ជំនួញ​វាល់​លាន​ជា​ច្រើន​ទៀត

 

Min Peechaya បើក​ជំនួញ​បុរី បន្ថែម​ពី​លើ​ជំនួញ​វាល់​លាន​ជា​ច្រើន​ទៀត

 Weir និង Min ក្នុងរឿងថ្មី

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ sanook