យឺតតែមួយវិនាទីគាត់នឹងស្លាប់ !

លើឆាកសម្ដែង Britain’s Got Talent របស់​ចក្រភពអង់គ្លេស បេក្ខជន លោក Darcy Oake បាន​ធ្វើឲ្យ​បរិយាកាសនៃកម្មវិធីទាំងមូល ប្រកបដោយភាពរន្ធត់ តក់ស្លុតជាទីបំផុត។ គាត់បាន​ឲ្យចង់ខ្លួនគាត់ ដោយ​អាវចំណង ហើយគាត់បានយកជិវិតរបស់គាត់មកភ្នាល់ ក្នុងរយៈពេល ១នាទី ។ ​បើសិនជាគាត់ចាញ់ ដោយ​មិនអាចស្រាយចំណងទាន់ទេ នោះគាត់នឹងស្លាប់ ដោយមុខដែកដ៏មុតស្រួច គាបមិនខាន។

តើលោកអ្នកនឹងគិតយ៉ាងណា និងធ្វើដូចម្ដេច បើជិវិតរបស់លោកអ្នកនឹងសម្រេចក្នុងរយៈពេលតែ​១នាទី ថានឹងត្រូវបន្ដ ឬ​ត្រូវលាចាកលោក? នេះជាទស្សនិយភាពដ៏អស្ចារ្យបំផុតមួយ និងសែនគ្រោះថ្នាក់ ទាំង​អ្នកទស្សនា ទាំងគណៈកម្មការ ម្នាក់ៗសុទ្ធតែដកដង្ហើមស្ទើរមិនដល់គ្នា អារម្មណ៍ភ័យភិតជំនួសបេក្ខជន ខណៈទស្សនាការសម្ដែងនេះ។

សូមទស្សនាវីដេអូដើម នៃការសម្ដែងទាំងស្រុង របស់លោក Darcy Oake ជាមួយ ខេមបូមេក ទាំងអស់​គ្នា៖

ដោយ៖ NEA
ប្រភព៖ Britain’s Got Talent

  • យឺតតែមួយវិនាទីគាត់នឹងស្លាប់ !已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: