Pique ៖ ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ទាំង​ដៃ​របស់​ខ្ញុំ​ថា​ Neymar និង​មិន​ចូល​រួម​ជាមួយ​ Real Madrid ឡើយ​

ថ្មី​នេះ​ខ្សែ​ការពារ​ឆ្នើម​របស់​ក្លឹប​ Gerard Pique បាន​និយាយ​យ៉ាង​មាន​ជំនឿ​ចិត្ត​ថា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​គឺ​កីឡាករ​ Naymar នឹង​មិន​ចូល​រួម​ជាមួយ​ក្លឹប​ Real Madrid នោះ​ទេ​ ខណៈ​ Pique បាន​ព្រលយ​ថា​ហ៊ាន​ទាំង​ភ្នាល់​ដាក់​ដៃ​របស់​ខ្លួន​ទៀត​ផង​ ។

ដោយ​ Pique បាន​ប្រាប់​ Periscope ថា​ « ខ្ញុំ​បាន​លឺ​ដំណឹង​ដែល​ក្លឹប​ Real Madrid ចាប់​អារម្មណ៍​ចង់​បាន​ Neymar តែ​ខ្ញុំ​គិត​ថា​រឿង​នេះ​មិន​អាច​កើត​មាន​នោះ​ទេ​ ។ ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ដៃ​របស់​ខ្ញុំ​ថា​ Neymar និង​មិន​ចូល​រួម​ជាមួយ​ Real Madrid ឡើយ​ » ។

Pique បន្ត​ថា​ « Neymar សប្បាយ​ចិត្ត​ក្នុង​ការ​ស្នាក់​នៅ​ជាមួយ​ក្លឹប​ Barcelona ហើយ​គេ​ពិត​ជា​ស្រលាញ់​ក្លឹប​មួយ​នេះ​ជា​ខ្លាំង​ ខ្ញុំ​គិត​ថា​គេ​នឹង​ស្នាក់​នៅ​ជាមួយ​ក្លឹប​ Barcelona ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ » ។

គួរ​រំលឹក​ថា​កាល​ពី​ឆ្នាំ​២០១៣​ក្លឹប​ Real Madrid ក៏​ជា​គូ​ប្រជែង​ជាមួយ​ Barcelona ដើម្បី​នាំ​យក​ Neymar មក​កាន់​អេស្ប៉ាញ​ដែរ​ ដែល​កាល​នោះ​ Neymar គឺ​ជា​កីឡាករ​របស់​ក្លឹប​ Santos តែ​ទី​បំផុត​ Bacelona ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រជែង​នោះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Pique ៖ ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ទាំង​ដៃ​របស់​ខ្ញុំ​ថា​ Neymar និង​មិន​ចូល​រួម​ជាមួយ​ Real Madrid ឡើយ​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: