កាដូ​ខួប​កំណើត​ចុង​ក្រោយ​របស់​ម៉ាក់

ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់បានសួរទៅម្ដាយរបស់ខ្លួនថា ” ម៉ាក់ តើនៅថ្ងៃខួបកំណើតអាយុ ១៨ ឆ្នាំរបស់កូន ម៉ាក់មានកាដូអ្វីសម្រាប់កូន? “

ម្ដាយបាននិយាយតបដោយទឹកមុខញញឹមថា ៖ កូនប្រុសវានៅសល់រយៈពេលយូរណាស់ព្រោះឥលូវកូនទើបតែអាយុ ១៦ ឆ្នាំទេ។

ពេលដែលក្មេងប្រុសម្នាក់នោះអាយុ ១៧ ឆ្នាំ ថ្ងៃមួយគេក៏សន្លប់ ហើយម្ដាយរបស់គេក៏បាននាំគេទៅកាន់មន្ទីរពេទ្យ។ វេជ្ជបណ្ឌិតបានហៅម្ដាយរបស់ក្មេងប្រុសនោះចេញក្រៅហើយបានប្រាប់ថា ” កូនរបស់លោកស្រីមានបញ្ហាបេះដូងធ្ងន់ធ្ងរណាស់”។

ពេលចូលទៅកាន់បន្ទប់វិញក្មេងប្រុសម្នាក់នោះបានសួរទៅកាន់ម្ដាយរបស់ខ្លួនថា “ម៉ាក់ តើគ្រូពេទ្យនិយាយថាខ្ញុំនឹងស្លាប់មែនទេ?” ម្ដាយដ៏បានសម្រក់ទឹកភ្នែក ដោយមិននិយាយអ្វីទាំងអស់។

ដោយការព្យាយាមរបស់ក្រុមគ្រូពេទ្យក្មេងប្រុសម្នាក់នោះក៏បានជាសះស្បើយ ហើយក៏ជាថ្ងៃខួបកំណើតអាយុ ១៨ ឆ្នាំរបស់គេផងដែរ។ គេក៏បានត្រលប់ទៅផ្ទះវិញ ដើម្បីជួបនឹងម្ដាយរបស់គេ ពេលចូលទៅដល់បន្ទប់ម្ដាយរបស់គេ គេក៏បានរកឃើញសំបុត្រមួយនៅលើគ្រែ  បន្ទាប់មកគេក៏បានលើកសំបុត្រនោះមកអាន។

ក្នុងសំបុត្រមួយនោះបានសរសេរថា ” កូនប្រុសនៅពេលកូនបានអានសំបុត្រមួយនេះ មានន័យថាកូនបានជាសះស្បើយហើយ ម៉ាក់ពិតជាត្រកអរខ្លាំងណាស់។ កូននៅចាំទេថាពីមុនកូនបានសួរម៉ាក់ថា តើម៉ាក់មានកាដូអ្វីសម្រាប់ថ្ងៃខួបកំណើតអាយុ ១៨ ឆ្នាំរបស់កូន។ នេះគឺជាកាដូសម្រាប់កូន ហើយវាក៏ជាកាដូចុងក្រោយផងដែរ ដែលម៉ាក់ជូនដល់កូន ថែរក្សាបេះដូងម៉ាក់ឲ្យបានល្អផង ពីម៉ាក់ដែលស្រលាញ់កូនខ្លាំងបំផុត៕

ក្មេងប្រុសម្នាក់នេះគឺមានបញ្ហាបេះដូងធ្ងន់ធ្ងន់ធ្ងរដែរត្រូវការបេះថ្មីមកជំនួស ហើយម្ដាយសុខចិត្តឲ្យគ្រូពេទ្យយកបេះដូងរបស់ខ្លួនទៅប្ដូរឲ្យកូនប្រុស។

ទំហំនៃក្ដីស្រលាញ់របស់ម្ដាយចំពោះកូនគឺមានទំហំធំធេងបំផុត មិនអាចកាត់ថ្លៃបាននោះទេ៕

ប្រែសម្រួលដោយ ៖ Mr DEE

  • កាដូ​ខួប​កំណើត​ចុង​ក្រោយ​របស់​ម៉ាក់已关闭评论
  • 33 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: