Zlatan ៖ Mourinho « គោរព​វិន័យ​ » ចំណែក​ Pep « គំនិត​ច្រើន​ចំពោះ​បាល់​ទាត់​ »

ថ្មីៗនេះកីឡាករ Zlatan Ibrhimovic និយាយពីភាពខុសគ្នារវាងគ្រូបង្វឹកដ៏អស្ចារ្យ២រូបគឺលោក Jose Mourinho និង Pep Guardiola ដោយយោងតាមបទពិសោធន៍ដែលគេធ្លាប់ស្ថិតក្រោមដឹកនាំរបស់គ្រូបង្វឹកទាំង២នេះមួយឆ្នាំដូចគ្នា ។

ដោយ Zlatan បាននិយាយថា « Jose Mourinho ជាមនុស្សម្នាក់ដែលគោរពវិន័យ ។ អ្វីគ្រប់យ៉ាងជាមួយគាត់គឺជាប្រកួតអស់ពីចិត្ត គាត់បានរៀបចំយុទ្ធសាស្ត្រសម្រាប់យើងរួចរាល់ យើងត្រូវបំពេញតាមគាត់ដាក់អោយ ដើម្បីសម្រេចអ្វីដែលយើងចង់បាន ។ ខ្ញុំចូលចិត្តការប្រកួតក្រោមការដឹកនាំរបស់គាត់ ខ្ញុំបានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅក្លឹប Inter Milan នៅក្នុងឆ្នាំនោះ ហើយពួកយើងបានឈ្នះពានក្នុងលីកផងដែរ » ។

Zlatan បន្តថា « សម្រាប់ Pep ជាមនុស្សដែលមានគំនិតច្រើនចំពោះបាល់ទាត់ ។ គាត់មានដំណោះស្រាយគ្រប់បែបយ៉ាងសម្រាប់ប្រឈមជាមួយគ្រប់ក្លឹបទាំងអស់ដែលយើងត្រូវប្រកួតជាមួយ គាត់ព្យាយាមរកវិធីសាស្ត្រជាច្រើនដើម្បីឈ្នះការប្រកួត ។ នៅក្នុងការប្រកួតនៅតង់ទី១បើសិនជាយើងនាំមុខគេ២-០ក៏ដោយ ប៉ុន្តែគាត់ប្រាប់ថាការប្រកួតមិនទាន់បញ្ចប់ បើអាចរកបាន៣,៤,៥,៦តាមដែលអាចធ្វើបាន » ។

សូមបញ្ជាក់ថា Zlatan ធ្លាប់ស្ថិតការដឹកនាំរបស់លោក Jose Mourinho កាលនៅក្លឹប Inter Milan ក្នុងឆ្នាំ២០០៨-០៩ ហើយក្នុងឆ្នាំនោះគេបានស៊ុតបញ្ចូលទីបាន២៩គ្រាប់ក្នុងការបង្ហាញខ្លួន៤៧ប្រកួត ។

ក្រោយមកនៅឆ្នាំ២០០៩-១០ Zlatan បានចាកចេញទៅកាន់ក្លឹប Barccelona ក្រោមការដឹកនាំរបស់លោក Pep Guardiola ដោយពេលនោះ Zlatan ស៊ុតបញ្ចូលទីបាន២១គ្រាប់ក្នុងការបង្ហាញខ្លួន៤១ប្រកួត ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Zlatan ៖ Mourinho « គោរព​វិន័យ​ » ចំណែក​ Pep « គំនិត​ច្រើន​ចំពោះ​បាល់​ទាត់​ »已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: