ស្តាប់បទចម្រៀង Original របស់ម៉េង កែវពេជ្ជតា សម្រាប់ថ្ងៃភ្ជុំបិណ្ឌ (មានវីដេអូ)

6 Videos


ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងចំពោះ តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា គឺដោយសារតែនាងបានបង្ហាញវីដេអូចម្រៀង Original ថ្មីរបស់ខ្លួន ដែលនិពន្ធផ្ទាល់ដៃ និងចេញពីផលិតកម្មរបស់ខ្លួននាងផ្ទាល់ទៀតផង ។

ស្តាប់បទចម្រៀង Original របស់ម៉េង កែវពេជ្ជតា សម្រាប់ថ្ងៃភ្ជុំបិណ្ឌ (មានវីដេអូ)

បទចម្រៀងថ្មី នេះ មានចំណងជើងថា “ភ្ជុំបិណ្ឌស្រុកស្រែ” ដែលផលិតដោយផលិតកម្ម ម៉េង កែវពេជ្ជតា។ អមជាមួយនិងបទចម្រៀងនេះ តារាចម្រៀងជើងចាស់ម៉េង កែវពេជ្ជតា បានរៀបរាប់ថា៖ បទថ្មីសម្រាប់ភ្ជុំបិណ្ឌ ដែលនិពន្ធដោយនាងខ្ញុំផ្ទាល់ នឹងចេញក្នុងពេលឆាប់ៗនេះ សង្ឃឹមថាពុកម៉ែ បងប្អូនពេញចិត្តនិងជួយគាំទ្រផង អរគុណ ជូនពរសំណាងល្អទាំងអស់គ្នា ។

ស្តាប់បទចម្រៀង Original របស់ម៉េង កែវពេជ្ជតា សម្រាប់ថ្ងៃភ្ជុំបិណ្ឌ (មានវីដេអូ)

មុនពេលក្លាយខ្លួនជាតារាចម្រៀងល្បីដូចសព្វថ្ងៃនេះគឺនាងបានឆ្លងកាត់ការប្រឡងចម្រៀងនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជានាឆ្នាំ ១៩៨៦ ដោយជាប់ចំណាត់ថ្នាក់លេខ ១ ពោលគឺតាំងពីនាងទើបតែ មានអាយុ ១៣ ឆ្នាំប៉ុណ្ណោះ ។ គិតរហូតមកទល់ពេលនេះនាងបានក្លាយជាតារាចម្រៀងល្បីដែលប្រឡូក ក្នុងវិស័យសិល្បៈអស់រយៈពេល ៣០ ឆ្នាំរួចមកហើយនិងថ្មីៗនេះនាងបានបើកផលិតកម្មផ្ទាល់ខ្លួនទៀត ដោយដាក់ឈ្មោះនាង ។

ស្តាប់បទចម្រៀង Original របស់ម៉េង កែវពេជ្ជតា សម្រាប់ថ្ងៃភ្ជុំបិណ្ឌ (មានវីដេអូ)

ចង់ដឹងថាបទចម្រៀងដែលតែងនិពន្ធនិងច្រៀងក្នុងផលិតកម្មរបស់នាងផ្ទាល់ពីរោះទាក់ទាញ អារម្មណ៍យ៉ាងណានោះ?សូមនាំគ្នាតាមដានទស្សនានិងស្តាប់ឃ្លីបវីដេអូខាងក្រោមដូចតទៅ ៕ ដេវីត

ស្តាប់បទចម្រៀង Original របស់ម៉េង កែវពេជ្ជតា សម្រាប់ថ្ងៃភ្ជុំបិណ្ឌ (មានវីដេអូ)ស្តាប់បទចម្រៀង Original របស់ម៉េង កែវពេជ្ជតា សម្រាប់ថ្ងៃភ្ជុំបិណ្ឌ (មានវីដេអូ)ស្តាប់បទចម្រៀង Original របស់ម៉េង កែវពេជ្ជតា សម្រាប់ថ្ងៃភ្ជុំបិណ្ឌ (មានវីដេអូ)ស្តាប់បទចម្រៀង Original របស់ម៉េង កែវពេជ្ជតា សម្រាប់ថ្ងៃភ្ជុំបិណ្ឌ (មានវីដេអូ)ស្តាប់បទចម្រៀង Original របស់ម៉េង កែវពេជ្ជតា សម្រាប់ថ្ងៃភ្ជុំបិណ្ឌ (មានវីដេអូ)