តារាចម្រៀង ខេម ចេះនិយាយកំប្លែងលេងទៀត ! (មានវីដេអូ)

6 Videos


ខេមដែលជាតារាចម្រៀងមួយរូបប្រចាំនៅផលិតកម្មថោនពេលនេះមិនត្រឹមចេះច្រៀងទេគឺថែមទាំងមានសមត្ថភាពខ្ពស់ដោយចេះនិយាយលេងបែបកំប្លែងស្ងួតធ្វើឲ្យគេស្តាប់ហើយទប់សំណើចមិន បានទៀតផង ។ ក្នុងកម្មវិធីស៊ីអារម្មណ៍របស់ស្ថានីយទូរទស្សន៍ PNN ខេម បានបកស្រាយពីរឿងគេបានសរសើរ លោកច្រៀងពីរោះតែទាស់ត្រង់ស្អកបើដកអាស្អកចេញពិតជាពីរោះដាច់គេមិនខាន ។

តារាចម្រៀង ខេម ចេះនិយាយកំប្លែងលេងទៀត ! (មានវីដេអូ)

ដឹងទេថាតើលោកខេមនិយាយបកស្រាយយ៉ាងណាខ្លះ?ក្នុងឱកាសនោះលោកខេមបានរៀប រាប់ថា៖កាលពីលោកចូលប្រឡងចម្រៀងសំខាន់គឺលោកបានខំប្រឹងធ្វើសំឡេងឲ្យដូចតារាចម្រៀងដែលលោកស្រឡាញ់ ។ តែពេលនេះលោកបានក្លាយជាតារាចម្រៀងម្នាក់ដែលមានបទចម្រៀងផ្ទាល់ខ្លួនដូច្នេះត្រូវតែមានអ្វីជាសម្គាល់សម្រាប់ខ្លួនឯងដើម្បីឲ្យមហាជនចាប់អារម្មណ៍ដឹងនិងស្គាល់ភ្លាមគ្រាន់តែឮ សម្លេងលោកច្រៀងនោះគឺសម្លេងស្អក។ខេម មិនអាចធ្វើឲ្យដូចតារាចម្រៀងណាមួយទេ ព្រោះបើធ្វើ ដូចគេទៅជាល្បីគេទៅវិញហើយមហាជនក៏មិនចាប់អារម្មណ៍ស្គាល់លោកដែរ ។

តារាចម្រៀង ខេម ចេះនិយាយកំប្លែងលេងទៀត ! (មានវីដេអូ)

ខេម បាននិយាយលេងសើចថា មានអ្នកខ្លះបានទូរស័ព្ទមកសរសើរលោក ដោយនិយាយថា លោកច្រៀងបានពីរោះណាស់ធ្វើឲ្យលោកអររំភើបក្នុងចិត្តតែបន្ទាប់មកគេក៏ប្រាប់លោកថាធ្វើយ៉ាងណា ដកសំឡេងស្អកចេញនោះពិតជាពីរោះខ្លាំងគ្មានគូប្រៀបឡើយ។ប៉ុន្តែលោកក៏បានឆ្លើយតបវិញថាបើដកសំឡេងស្អកចេញគឺលែងជាសំឡេងរបស់ ខេម បាត់ទៅហើយសំខាន់ភាគច្រើនគេស្គាល់និងចំណាំ ខេមព្រោះតែសំឡេងស្អកនេះហើយ ។

តារាចម្រៀង ខេម ចេះនិយាយកំប្លែងលេងទៀត ! (មានវីដេអូ)

ខេម ដែលមានឈ្មោះដើម ប៉ុន សុណារិន ពេលនេះមានអាយុ៣១ឆ្នាំហើយនិងមានស្រុក កំណើតនៅខេត្តកំពង់ឆ្នាំងព្រមទាំងបានប្រឡូកសិល្បៈដំបូងនៅឆ្នាំ ២០០៧ ។ សព្វថ្ងៃតារាចម្រៀង សំឡេងស្អកកំពុងទទួលបានការចាប់អារម្មណ៍និងគាំទ្រយ៉ាងច្រើនលើសលប់ពីមហាជន ។

តារាចម្រៀង ខេម ចេះនិយាយកំប្លែងលេងទៀត ! (មានវីដេអូ)

តោះចង់ដឹងថា ខេម និយាយអ្វីខ្លះក្នុងកម្មវិធី ស៊ីអារម្មណ៍ នាពេលកន្លងទៅនេះ សូមនាំគ្នា តាមដានទស្សនាឃ្លីបវីដេអូខាងក្រោមដូចតទៅ ៕ ដេវីត

តារាចម្រៀង ខេម ចេះនិយាយកំប្លែងលេងទៀត ! (មានវីដេអូ)