PPAP ល្បីដល់ថ្នាក់ Justin Bieber ក៏គាំទ្របទនេះដែរ !

6 Videos


មួយរយៈចុងក្រោយនេះ ពិភពលោកចាប់ផ្ដើមផ្អើលទស្សនានូវបទ «Pen Pineapple Apple Pen» (PPAP) ដែលច្រៀងដោយបុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Kosaka Daimao ឬហៅ Poko Taro ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកនិយមប្រើប្រាស់អ៊ិនធឺណេតជាច្រើន ។

PPAP ល្បីដល់ថ្នាក់ Justin Bieber ក៏គាំទ្របទនេះដែរ !

ក្រោយពីមានភាពល្បីល្បាញទូទាំងពិភពលោក និងមានការគាំទ្រច្រើនគួរឱ្យកត់សម្គាល់ហើយនោះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញកំពូលតារាចម្រៀងដ៏ល្បីលំដាប់ថ្នាក់ពិភពលោក Justin Bieber ក៏គាំទ្រនូវបទកំពុងធ្វើឱ្យពិភពលោកជ្រួលជ្រើម PPAP មួយនេះដែរ ។

PPAP ល្បីដល់ថ្នាក់ Justin Bieber ក៏គាំទ្របទនេះដែរ !

កំពូលតារាចម្រៀងដែលសម្បូរទៅដោយរឿងអាស្រូវរាប់មិនអស់ Justin Bieber បានបង្ហោះបទ «Pen Pineapple Apple Pen» នេះ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយភ្ជាប់មកជាមួយសារដែលមានអត្ថន័យថា «វីដេអូសំណព្វចិត្តរបស់ខ្ញុំនៅលើបណ្ដាញអ៊ិនធឺណេត» ទៀតផង ដែលនេះសបញ្ជាក់ឱ្យឃើញថា កំពូលតារាចម្រៀងប្រុសរូបនេះ ក៏គាំទ្រនូវបទចម្រៀងដែលកំពុងតែល្បីល្បាញមួយនេះដែរ ៕ BeBe

PPAP ល្បីដល់ថ្នាក់ Justin Bieber ក៏គាំទ្របទនេះដែរ !PPAP ល្បីដល់ថ្នាក់ Justin Bieber ក៏គាំទ្របទនេះដែរ !PPAP ល្បីដល់ថ្នាក់ Justin Bieber ក៏គាំទ្របទនេះដែរ !PPAP ល្បីដល់ថ្នាក់ Justin Bieber ក៏គាំទ្របទនេះដែរ !PPAP ល្បីដល់ថ្នាក់ Justin Bieber ក៏គាំទ្របទនេះដែរ !