ដួង វីរសិទ្ធ ចេញបទថ្មីស្នាដៃខ្លួនឯង (មានចម្រៀង)

6 Videos


តារាចម្រៀងដែលកំពុងតែទទួលបានការគាំទ្រយ៉ាងផុសផុល នៅក្នុងកម្មវិធីប្រឡងចម្រៀង តារាចម្រៀងអាជីព I Am A Singer Cambodia ដួង វីរសិទ្ធ បានបញ្ចេញបទចម្រៀងថ្មីមួយ បទមានចំណង ជើងថា «ទឹកភ្នែកព្រាននារី» ដែលត្រូវបានគេដឹងថា ទាំងការនិពន្ធបទភ្លេង និង ទំនុកច្រៀងជាស្នាដៃរបស់លោកផ្ទាល់ ។

ដួង វីរសិទ្ធ ចេញបទថ្មីស្នាដៃខ្លួនឯង (មានចម្រៀង)

បទចម្រៀងថ្មីនេះផងដែរ គេសង្កេតឃើញថាទទួលបានការចាប់អារម្មណ៍ចូលទៅស្តាប់យ៉ាង ច្រើនពីសំណាក់ប្រិយមិត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែបទនេះមានលក្ខណៈ លួងលោមបំពេរអារម្មណ៍ ។ ជាពិសេសអត្ថន័យនៃបទចម្រៀងហាក់បរិយាយឱ្យឃើញពីជីវិត ស្នេហារបស់បុរសព្រាននារីម្នាក់ដែលដឹងកំហុសរបស់ខ្លួនស្របពេលនារីជាទីស្រឡាញ់របស់ ខ្លួនអស់ចិត្តទៅហើយ នៅសល់តែជម្រើសចុងក្រោយគឺអង្វរសូមឱ្យនាងវិលត្រឡប់មកវិញតែ ប៉ុណ្ណោះ ។

ដួង វីរសិទ្ធ ចេញបទថ្មីស្នាដៃខ្លួនឯង (មានចម្រៀង)

ចង់ដឹងថាបទចម្រៀងដែលមានចំណងជើងថា «ទឹកភ្នែកព្រាននារី» លួងលោមអារម្មណ៍យ៉ាង ណា សូមស្តាប់ទាំងអស់គ្នា ៖ ប្រមាញ់តួ