កូនស្រីស្តេចចម្រៀងប៉ុប ភ្ជាប់ពាក្យហើយឬ ?

6 Videos


នាង Paris Jackson ដែលជាតារាសម្តែងស្រីម្នាក់ដែលធ្លាប់ដើរលើវិថីសិល្បៈតាំងពីក្មេងវ័យ ឬ ភាគច្រើន គេស្គាល់ថា ជាកូនស្រីស្តេចចម្រៀងប៉ុប Michael Jackson កំពុងរងព័ត៌មានវាយប្រហារថា នាងបានភ្ជាប់ពាក្យជាមួយមិត្តប្រុស Michael Snoddy រួចរាល់ហើយយ៉ាងស្ងាត់ៗ ។

កូនស្រីស្តេចចម្រៀងប៉ុប ភ្ជាប់ពាក្យហើយឬ ?

ព័ត៌មាននេះបានលេចឡើងភ្លាមៗ ក្រោយពីគេឃើញនាងពាក់ចិញ្ចៀនត្បូងដ៏ធំមួយនៅលើ ម្រាមនាងដៃ ពេលដែលធ្វើដំណើរកម្សាន្តតាមដងផ្លូវជាមួយមិត្តប្រុសវ័យ ២៦ ឆ្នាំខាងលើ ។ គេបានដឹងថា បើគិតមកទល់ពេលនេះ តារាស្រីវ័យ ១៨ ឆ្នាំរូបនេះទើបនឹងទាក់ទងគ្នាបាន ៦ ខែប៉ុណ្ណោះជាមួយមិត្តប្រុស ដូចនេះនាងមិនគួរឆេវឆាវភ្ជាប់ពាក្យភ្លាមៗបែបនេះទេ ។

កូនស្រីស្តេចចម្រៀងប៉ុប ភ្ជាប់ពាក្យហើយឬ ?

យ៉ាងណាក្តី ដើម្បីលុបបំបាត់ព័ត៌មាននេះ កូនស្រីស្តេចចម្រៀងប៉ុបរូបនេះក៏បានបង្ហោះរូបថតនៅសួនក្នុងផ្ទះ លើបណ្តាញ Instagram មុនពេលដែលនាងចូលគេង ដែលគេសង្កេតឃើញថា ចិញ្ចៀននោះ នាងបាន ដោះចេញបាត់ទៅហើយ ។ នេះបានសបញ្ជាក់ថា នាងមិនបានភ្ជាប់ពាក្យអ្វីដូច សារព័ត៌មានបានសន្និដ្ឋាននោះទេ ដែរនាងគ្រាន់តែពាក់វាលេងប៉ុណ្ណោះ ។

កូនស្រីស្តេចចម្រៀងប៉ុប ភ្ជាប់ពាក្យហើយឬ ?

គួរបញ្ជាក់ដែរថា ក្រោយពីឪពុកស្លាប់កាលពីឆ្នាំ ២០០៩ ក្នុងអាយុ ៥០ ឆ្នាំ កូនស្រីរូបនេះមិនសូវបង្ហាញខ្លួនលើវិថីសិល្បៈច្រើននោះទេ គ្រាន់តែថតផ្សព្វផ្សាយផលិតផលមួយចំនួនប៉ុណ្ណោះ ៕

ថាវរិទ្ធ ( ប្រភព ៖ មីរឺរ )

កូនស្រីស្តេចចម្រៀងប៉ុប ភ្ជាប់ពាក្យហើយឬ ?