១០ កំពូលមហាសេដ្ឋីវ័យក្មេងនៅអាស៊ី

6 Videos


១- អ្នកស្រី យ៉ាង ហ៊ុយយ៉ាន
អ្នកស្រី យ៉ាង ហ៊ុយយ៉ាន វ័យ ៣៤ ឆ្នាំ មានដើមកំណើតនៅខេត្តក្វាងទុង ប្រទេសចិន និង មានទ្រព្យផ្ទាល់ ខ្លួនសរុបចំនួន ៦១០០ លានដុល្លារអាមេរិក ។ អ្នកស្រី ជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យរប ស់ចិន Country Garden Group ។ ឪពុករបស់អ្នកស្រីឈ្មោះលោក យ៉ាង គួឈាង ពីមុនធ្លាប់ធ្វើជាជាងកំបោរ ។ ឆ្នាំ ១៩៩៧ លោកបានបង្កើតក្រុមហ៊ុន Country Garden ។ ឆ្នាំ ២០០៥ លោកបានផ្ទេរភាគហ៊ុនក្រុមហ៊ុនអ ចលនតទ្រព្យមួយនេះឲ្យទៅកូនស្រី ហើយក្នុងឆ្នាំដដែលនោះដែរអ្នកស្រី យ៉ាង ក៏បានក្លាយជាស្ត្រីអ្នកមានទ្រព្យស្តុ កស្តម្ភជាងគេនៅប្រទេសចិន ។ ឆ្នាំ ២០០៣ អ្នកស្រី យ៉ាង បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរដ្ឋ Ohio សហរដ្ឋអាមេរិក ជំនាញទីផ្សារ និង ការដឹកជញ្ជូន ។

១០ កំពូលមហាសេដ្ឋីវ័យក្មេងនៅអាស៊ី

២- លោក ជើន ជីកាំង
លោក ជើន ជីកាំង វ័យ ៣៤ ឆ្នាំ ជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យទីក្រុហុងកុង ដែល នាំមុខគេនៅអាស៊ី គឺក្រុមហ៊ុន Hong Kong New World Development Group ដោយមានទ្រព្យសរុប ចំនួន ៤៤០០ លានដុល្លារអាមេរិក ។ កាលឆ្នាំ ២០០៦ លោក ជើន បានចូលប្រឡូកក្នុងមុខជំនួញគ្រួសារដោយធ្វើ ជាអ្នកជំនាន់ទី ៣ នៃក្រុមហ៊ុនមួយនេះ ។ លោក ជើន បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard សហរដ្ឋ អាមេរិក ។ លោក ជើន ជីកាំង ធ្លាប់ចូលរួមវគ្គសិក្សាវិចិត្រសិល្បៈ និង វប្បធម៌នៅប្រទេសជប៉ុនផងដែរ ។

១០ កំពូលមហាសេដ្ឋីវ័យក្មេងនៅអាស៊ី

៣- អ្នកស្រី ចុង ហ្វ៊ូលី
អ្នកស្រី ចុង ហ្វ៊ូលី វ័យ ៣៣ ឆ្នាំ មានទ្រព្យសរុបចំនួន ៣០០០ លានដុល្លារអាមេរិក ។ ពេលអាយុ ១៥ ឆ្នាំ អ្នកស្រី ចុង បានចាកចេញពីផ្ទះដើម្បីទៅបន្តការសិក្សា និង ស្នាក់នៅក្នុងសាលាឯកជនមួយនៅសហេដ្ឋអាមេរិក ។ ក្រោយមកផ្លាស់មករៀននៅសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា ផ្នែកជំនាញពាណិជ្ជកម្មអន្តរជាតិ ។ ឆ្នាំ ២០០៥ អ្នកស្រីបានចូលប្រឡូកក្នុងក្រុមហ៊ុន Wahaha Group នៅទីក្រុងហាងចូវ ប្រទេសចិន ដែលជាកម្មសិទ្ធរបស់ឪ ពុកអ្នកស្រី ។ អ្នកស្រីជាកូនស្រីទោលនៅក្នុងគ្រួសារត្រកូលចុង ហើយបច្ចុប្បន្នអ្នកស្រីមានតួនាទីជាប្រធានក្រុម ហ៊ុនទឹកភេសជ្ជៈ Hong Sheng ហាងចូវ ក្រោមឱវាទរបស់ក្រុមហ៊ុន Wahaha Group ។ ឆ្នាំ ២០១១ អ្នកស្រី ត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មការនយោបាយខេត្តចើជាង ទៀតផង ។

១០ កំពូលមហាសេដ្ឋីវ័យក្មេងនៅអាស៊ី

៤- លោក ហ៊ឺ ជីថាវ
លោក ហ៊ឺ ជីថាវ វ័យ ៣៣ ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុនទំនាក់ទំនងព័ត៌មានអន្តរកម្ម Technology.Co.Ltd ទីក្រុងហាងចូវ ដោយមានទ្រព្យសរុបចំនួន ២៧០០ លានដុល្លារអាមេរិក ។ លោក ហ៊ឺ ជីថាវ ខុសប្លែក ពីសេដ្ឋីវ័យក្មេងដទៃទៀតដោយស្នងកេរ្តិ៍មរតកពីជីតា ឬ ពីឪពុក ទើបបានក្លាយជាអ្នកមាន ។ ប៉ុន្តែសម្រាប់លោក វិញ គឺបានក្លាយជាអ្នកមានទ្រព្យពីបាតដៃទទេ ដោយបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនកាលពីឆ្នាំ ២០០២ ។

១០ កំពូលមហាសេដ្ឋីវ័យក្មេងនៅអាស៊ី

៥- លោក លីន ឈី
លោក លីន ឈី វ័យ ៣៤ ឆ្នាំ ជាប្រធាន និង នាយកប្រតិបត្តិក្រុមហ៊ុន Travel Network ហើយលោកមានទ្រព្យស្តុកស្តម្ភរហូតមកទល់សព្វថ្ងៃនេះ គឺចេញពីបាតដៃទទេផងដែរ ។ តាមប្រភព Wealth-X បានប៉ាន់ប្រ មាណថា បច្ចុប្បន្នលោក លីន ឈី មានទ្រព្យសរុបចំនួន ២២០០ លានដុល្លាអាមេរិក ។ លោកបានបង្កើតក្រុមហ៊ុន មួយនេះតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ដោយមានទីស្នាក់ការធំនៅទីក្រុងស៊ាងហៃ ។

១០ កំពូលមហាសេដ្ឋីវ័យក្មេងនៅអាស៊ី

៦- លោក ឈើន អូវ
លោក ឈើន អូវ វ័យ ៣២ ឆ្នាំ ជាប្រធានអគ្គនាយកបណ្តាញគេហទំព័រលក់គ្រឿងសម្អាងធំជាងគេបំផុតនៅប្រទេសចិន ។ បច្ចុប្បន្នលោកមានទ្រព្យសរុបចំនួន ១១០០ លានដុល្លារអាមេរិក ។ ឆ្នាំ ២០០៥ បញ្ចប់ការ សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រទេសសឹង្ហបុរី ។ ឆ្នាំ ២០០៩ លោកទទួលបានបរិញ្ញាប័ត្រ អនុបណ្ឌិតនៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ។ ឆ្នាំ ២០១០ លោក ឈើន និង មិត្តភក្តិ ២ នាក់ ទៀតបានរួមដៃគ្នាបង្កើតផលិតផលឲ្យមានគុណភាពកាន់តែល្អដាច់គេ ។

១០ កំពូលមហាសេដ្ឋីវ័យក្មេងនៅអាស៊ី

៧- អ្នកស្រី អ៊ូ យ៉ាន
អ្នកស្រី អ៊ូ យ៉ាន វ័យ ៣៤ ឆ្នាំ ជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន Hanting ដែលមានទីស្នាក់ការធំ នៅទីក្រុងហាងចូវ ។ បច្ចុប្បន្នទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកស្រីមានចំនួន ៨៦០ លានដុល្លារអាមេរិក ។

១០ កំពូលមហាសេដ្ឋីវ័យក្មេងនៅអាស៊ី

៨- លោក Arukas
លោក Arukas វ័យ ២៩ ឆ្នាំ ជាអ្នកមានទ្រព្យវ័យក្មេងជនជាតិឥណ្ឌា ដោយទ្រព្យសម្បត្តិផ្ទាល់ខ្លួនមាន ចំនួន ៨២០ លានដុល្លារអាមេរិក ។ លោក Arukas ថ្វីត្បិតតែមានដើមកមណើតកើតជានៅប្រទេសឥណ្ឌា តែលោកធំដឹងក្តីនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម និង ជាឈ្មួញអ្នកលក់គ្រឿងអលង្ការដ៏ធំបំផុតនៃជនជាតិឥណ្ឌា នៅប្រទេសអារ៉ាប់រួម ។

១០ កំពូលមហាសេដ្ឋីវ័យក្មេងនៅអាស៊ី

៩- លោក ចាំង ខាងលី
លោក ចាំង ខាងលី វ័យ ៣៤ ឆ្នាំ ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Suning Global Group ដែលមាន ទីស្នាក់ការធំនៅទីក្រុងណានជីង ខេត្តជាងស៊ូ ។ ចំណែកឯឪពុករបស់លោក គឺលោក ចាំង គុយភីង បច្ចុប្បន្នជាប្រ ធានអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យមួយនេះផងដែរ ។ លោក ចាំង ខាងលី បញ្ចប់ការសិក្សានៅសាកលវិទ្យា ល័យ តូរ៉ុនតូ ប្រទេសកាណាដា ដោយទទួលបានបរិញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និង ផ្នែកគ្រប់គ្រងធនធាន មនុស្ស ។ សព្វថ្ងៃលោកមានទ្រព្យផ្ទាល់ខ្លួនប្រមាណជា ៧១០ លានដុល្លារអាមេរិក ។

១០ កំពូលមហាសេដ្ឋីវ័យក្មេងនៅអាស៊ី

១០- លោក ជូ យូហ្វេង
លោក ជូ យូហ្វេង វ័យ ៣៤ ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុនថាមពល GCL-Poly Energys HoldingsLimited ដែលមានទីស្នាក់ការធំនៅទីក្រុងហុងកុង ។ ឆ្នាំ ២០០៥ លោកបានបញ្ចប់ការសិក្សានៅវិទ្យាស្ថាន George Brown ប្រទេសកាណាដា ។ បច្ចុប្បន្នលោកមានទ្រព្យផ្ទាល់ខ្លួនប្រមាណជា ៦៦០ លានដុល្លារអាមេរិក ៕ គ ឡេង
១០ កំពូលមហាសេដ្ឋីវ័យក្មេងនៅអាស៊ី