បងប្អូន​ស្រី Jessica Jung និង Krystal បង្អួត​សម្រស់​រួម​គ្នា​ក្នុង​កម្មវិធី​សប្បុរសធម៌

ទោះបីជាមានសកម្មភាពផ្សព្វផ្សាយដាច់ដោយឡែកពីគ្នាក៏ដោយ ក៏បងប្អូនស្រីដែលជាតារាចម្រៀងល្បីឈ្មោះព្រមទាំងមានសម្រស់ស្រស់ស្អាតទាំងទ្វេ Jessica Jung និង Krystal បានមកជួបជុំគ្នាវិញសម្រាប់កម្មវិធីសប្បុរសធម៌ W Korea


នៅក្នុងព្រឹត្តិការណ៍នោះបានប្រារព្ធឡើងកាលពីម្សិលមិញនៅក្នុងប្រទេសកូរ៉េតែម្ដង ដែលខ្លឹមសារចង់ឲ្យមនុស្សគ្រប់រូបមានការយល់ដឹងអំពីជំងឺមហារីកសុដន់។ ការបង្ហាញខ្លួនជាគូរបស់អ្នកទាំងពីរបានធ្វើឲ្យអ្នកចូលរួមមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្រុមអ្នកកាសែត។

អតីតសមាជិកក្រុម Girl’s generation  និងសមាជិក f(x)  រូបនេះបានស្លៀករ៉ូប ពាក់ស្បែកជើង និងកាបូបដៃពណ៌ខ្មៅដូចគ្នា ហើយបានដឹកដៃគ្នាដើរលើកម្រាលព្រំក្រហមទៅកន្លែងថតរូបដើម្បីឲ្យអ្នកកាសែតផ្ដិតយករូបភាព។

ទន្ទឹមនឹងនេះដែរក៏មានតារាល្បីផ្សេងទៀតបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍រួមមាន CL Sandara ក្រុម 2NE1 Oh Ji Ho  Kang Hye Jung  Chun WooHee  Son Tae Young  និងតារាល្បីជាច្រើនរូបទៀត៕

អត្ថបទ៖Liela

ប្រភព៖http:koreaboo

  • បងប្អូន​ស្រី Jessica Jung និង Krystal បង្អួត​សម្រស់​រួម​គ្នា​ក្នុង​កម្មវិធី​សប្បុរសធម៌已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: