Manchester City គ្រោង​បំបែក​កំណត់​ត្រា​ថ្មី​នៅ​ EPL

ក្លឹប​មេឃ​ខៀវ​ Manchester City មាន​គម្រោង​បំបែក​កំណត់​ត្រា​ថ្មី​នៅ​ក្រប​ខណ្ឌ​ English Premier League ( EPL ) ដោយ​ការ​ទិញ​យក​កីឡាករ​ថ្លៃ​បំផុត​ ។

យោង​តាម​សារព័ត៌មាន​ The Mirror បាន​រាយការណ៍​ថា​ក្លឹប​ Man City បាន​ដេញ​ថ្លៃ​៦០​លាន​ផោន​លើ​ខ្សែ​បម្រើ​សញ្ជាតិ​ប៊ែលហ្ស៊ីក​របស់​ក្លឹប​ Wolfsburg គឺ​កីឡាករ​ Kevin De Bruyne ដែល​នេះ​ជា​កំណត់​ត្រា​ថ្លៃ​បំផុត​ដែល​ពុំ​ធ្លាប់​មាន​នៅ​ EPL ខណៈ​ដែល​រដូវ​កាល​មុន​ក្លឹប​ Man Utd បាន​បំបែក​កំណត់​ត្រា​នេះ​ផង​ដែរ​ដោយ​ទិញ​យក​កីឡាករ​ Angel Di Maria ក្នុង​តម្លៃ​៥៩.៧​លាន​ផោន​ ។

បើ​យោង​តាម​សារព័ត៌មាន​ខាង​លើ​បាន​បញ្ជាក់​ថា​ Man City គ្រោង​ផ្ដល់​កិច្ចសន្យា​៥ឆ្នាំ​ដល់​កីឡាករ​ Kevin De Bruyne ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ប្រចាំ​សប្ដាហ៍​ចំនួន​២០០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ ខណៈ​ដែល​ក្លឹប​ Worfsburg គ្រោង​ចុះ​កិច្ច​សន្យា​ថ្មី​ដោយ​​ផ្ដល់​ប្រាក់​កម្រៃ​១៥០,០០០ផោន​ប៉ុនោះ​ក្នុង​មួយ​សប្តាហ៍​ ។

De Bruyne បាន​ផ្លាស់​ពី​ក្លឹប​ Chelsea ទៅ​កាន់​ក្លឹប​ Worfsburg កាល​ពី​ខែ​មករា​ឆ្នាំ​២០១៤ ។ ហើយ​កាល​ពី​រដូវ​កាល​មុន​​ក្នុង​ក្រប​ខណ្ឌ​ Bundesliga កីឡាករ​រូប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថភាព​របស់​គេ​ដោយ​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១០​​គ្រាប់​និង​បញ្ជូន​ឲ្យ​ដៃ​គូ​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​រហូត​ដល់​២០​លើក​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៤​ប្រកួត​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Manchester City គ្រោង​បំបែក​កំណត់​ត្រា​ថ្មី​នៅ​ EPL已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: