ដំណាក់កាលដែលស្ដ្រី និង បុរសឈានដល់ចំណុចកំពូលពិតប្រាកដ

6 Videos


ផ្ទៃមុខឡើងក្រហមបង្ហាញច្បាស់ ដងខ្លួនញាប់ញ័រ ទាំងនេះជាការបញ្ជាក់ពីភាពខុសពីប្រក្រតីហើយវាក៏បានបញ្ជាក់ពីការទទួលបានសេចក្តីសុខពេញទី និងការឈានដល់ចំណុចកំពូលរបស់ស្ត្រីដែរ ។ ទោះយ៉ាងណាអាការទាំងនេះពេលខ្លះជាការប្រឌិតឡើងរបស់ស្ត្រីដើម្បីបោកបញ្ឆោតដល់ដៃគូបុរសរបស់ខ្លួនដើម្បីឱ្យគេមានការសប្បាយចិត្តថានាងឈានដល់ចំណុចកំពូលតែប៉ុណ្ណោះ ។ ខាងក្រោមនេះជាសញ្ញានានារបស់រាងកាយដែលបង្ហាញពីការឈានដល់ចំណុចកំពូលរបស់ស្ត្រីបុរសក្នុងពេលរួមភេទ ។ សញ្ញានេះវានឹងបង្ហាញនៅពេលដែលត្រូវបុរសបំបោសអង្អែលឬចាប់ផ្តើមរួម ភេទដែលបានជំរុញឱ្យស្ត្រីជិតឈានដល់ចំណុចកំពូលមួយដែលនាងត្រូវការជាងគេបំផុតហើយ ។

១-សង្កេតមើលស្ត្រី
-ដំណាក់កាលទី ១
ប្រដាប់ភេទឡើងក្រពុំ និង មានពណ៌កាន់តែក្រមៅ ។ ត្រង់ចំណុចស្រៀវស្រើបបំផុតរបស់នាងចាប់ផ្តើមញាប់ញ័រ និង ឡើងរឹងរហូតយើងអាចធ្វើការសង្កេតដឹងបាន ។

-ដំណាក់កាលទី ២
ក្បាលសុដន់ចាប់ផ្តើមងើបឡើងដើមទ្រូងចាប់ផ្តើមស្រៀវស្រើបនិងងាយប្រតិកម្តតបតនៅពេលត្រូវបានស្ទាបអង្អែល ។

-ដំណាក់កាលទី ៣
រាងកាយចាប់ផ្តើមកម្រើកព្រមជាមួយនឹងការដកដង្ហើមញាប់ នៅក្នុងប្រដាប់ភេទចាប់ផ្តើមផលិតទឹករំអិលកាន់តែច្រើន បំពង់ក និង ថ្ពាល់ចាប់ផ្តើមបញ្ចេញកំដៅភាយៗ និង មានមានពណ៌ផ្កាឈូកប្រឿងៗ ។

-ដំណាក់កាលទី ៤
នៅពេលជិតឈានដល់ចំណុចកំពូលរាងកាយស្ត្រីចាប់ផ្តើមទន់ភ្លន់ព្រមជាមួយនឹងការបង្ហាញពីទឹកមុខកាន់តែទទួលសេចក្តីសុខច្រើនជាងមុនបន្តបន្ទាប់ ។

-ដំណាក់កាលទី ៥
ទឹករំអិលកាន់តែច្រើន និង ពេលខ្លះបញ្ចេញមកសើមដល់កម្រាលពូក ។ ទោះយ៉ាងណាបើទឹករំអិលនេះចេញមកបន្តិចបន្តួចពេកស្ត្រីក៏អាចទទួលរងការឈឺចាប់លាយឡំជាមួយការទទួលបានសេចក្តីសុខដែរ ។

-ដំណាក់កាលទី ៦
សាច់ដុំត្រង់ប្រដាប់ភេទឡើងរឹងនិងចាប់ផ្តើមកន្ត្រាក់ជាចង្វាក់ៗបង្ហាញឡើងមក ។ ដូច្នេះក្នុងអំឡុងពេលនេះបុរសត្រូវចេះសង្កេតមើលផងដែរដើម្បីជួយបញ្ឆេះអារម្មណ៍ឱ្យឈានដល់ចំណុចកំពូលរបស់នាងកាន់តែទទួលបានសេចក្តីសុខឡើងថែមទៀត ។

២-សង្កេតមើលពីបុរស
ចំពោះអារម្មណ៍ស្រៀវស្រើប និង ការឈានដល់ចំណុចកំពូលរបស់បុរសវិញគឺមានលក្ខណៈផ្ទុយស្រឡះពីស្ត្រីឆ្ងាយណាស់ព្រោះថា បុរសខ្លះគ្រាន់តែប៉ះពាល់លើខ្លួនប្រាណស្ត្រីបន្តិចបន្តួចក៏អាចឈានដល់ចំណុចកំពូលដោយមិនដឹងខ្លួនដែរ ។

១-ដំណាក់កាលទី ១
គ្រាន់តែស្ត្រីប៉ះពាល់លើខ្លួនប្រាណឬមើលរូបភាពអាសអាភាសតែបន្តិចបន្តួចប្រដាប់ភេទបុរសនឹងចាប់កម្រើកខ្លួនឡើង រឹងហើយ ។ ស្របពេលជាមួយគ្នាបេះដូងចាប់ផ្តើមលោតញាប់ ហើយពិសេសបើស្ត្រីបានចាប់កាន់លើខ្លួនប្រាណនៅត្រង់ក្បាលសុដន់នឹងងើបឡើង ប្រដាប់ភេទឡើងរឹងពេញទី ពងស្វាសពង្រីកខ្លួនកាន់តែធំឈាមរត់មកប្រមូលផ្តុំត្រង់ដើមទ្រូង ហើយនៅត្រង់ក និង ថ្ពាល់ចាប់ផ្តើមានពណ៌ក្រហមប្រឿងៗ ។

-ដំណាក់កាលទី ២
ក្នុងតំណាក់កាលនេះបុរសអាចបឈ្ឈប់ ឬបន្តទៅមុខទៀតក្នុងការរួមភេទរបស់គេបាន ។ ពេលនេះដែរប្រដាប់ភេទបុរសកាន់តែឡើងរឹងខ្លាំងក្លាឡើង ហើយបញ្ចេញទឹករំអិលមកត្រង់ចុងប្រដាប់ភេទដែលសារជាតិរំអិលទាំងអស់នេះអាចលាយឡំជាមួយនឹងទឹកស្ពែម ហេតុនេះបើចង់ការពារកុំឱ្យមានគភ៌ត្រូវពាក់ស្រោមអនាម័យជាការល្អបំផុត ។

-ដំណាក់កាលទី ៣
បុរសដកដង្ហើមកាន់តែលឿន និង ញាប់ ជាមួយគ្នានេះដែរថ្ងាសក្រោមចាប់ផ្តើមឡើងរឹងពងស្វាសកាន់តែឡើងរឹងព្រម ជាមួយគ្នានេះទឹកស្ពែមក៏ចាប់ផ្តើមក្អែរចេញមកដែរ ។ អំឡុងពេលនេះខ្លួនប្រាណបុរសចាប់ផ្តើមឡើងញាប់ញ័រហើយបុរសខ្លះអាចបញ្ចេញសម្លេងថ្ងួចថ្នូរបង្ហាញពីសេចក្តីសុខពេញទីព្រមជាមួយគ្នាផងដែរ ។

នៅពេលទឹកស្ពែមបញ្ចេញមកអស់ហើយរាងកាយរបស់បុរសចាប់ផ្តើមវិលទៅប្រក្រតីឡើងវិញ ។ ចំពោះប្រដាប់ភេទដែលអាចឡើងរឹងដើម្បីរួមភេទបានម្តងទៀតនោះអាស្រ័យទៅលើសុខភាពរបស់បុរសម្នាក់ៗប៉ុណ្ណោះ ដោយក្នុងនោះ បើនៅវ័យក្មេងអាចប្រើពេលវេលាត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្តែបើបុរសវ័យចំណាស់វិញពេលខ្លះអាចប្រើពេលវេលាពេញមួយថ្ងៃ ឬច្រើនជាងនេះថែមទៀតម ៕ ដេប៉ូ(Lisa)