ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ណា​ខ្លះ​ដែល​ត្រូវ​បាន​ស្លាប់​ដោយ​សារ​គេ​លប​ធ្វើ​ឃាត​ ?

Abraham Lincoln

លោកត្រូវបានគេលួចបាញ់នៅរោងមហោស្រព Ford ក្រុងវ៉ាស៊ីងតោន ថ្ងៃទី ១៤ មេសា ឆ្នាំ ១៨៦៥ ខណៈពេលដែលលោកកំពុងទស្សនាការសំដែង ។ ក្រោយមកលោកបានស្លាប់មួយថ្ងៃក្រោយនៃការលបធ្វើឃាតនោះ ។

James Garfield

នៅថ្ងៃទី ២ ខែកក្ដដា ឆ្នាំ១៨៨១ លោកត្រូវបានគេលួចបាញ់ ស្របពេលលោកកំពុងដើរចូលទៅកាន់ស្ថានីយ៍ Baltimore & Potomac ។ ចុងក្រោយលោកត្រូវបានស្លាប់នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំដដែល ដោយសារតែគ្រាប់កាំភ្លើងចូលខ្លួននាំឲ្យឆ្លងមេរោគនិងឈាមមានជាតិពុល ។

William McKinley

លោកត្រូវបានគេលួចបាញ់រយៈចម្ងាយយ៉ាងជិត កំឡុងពេលដែលលោកកំពុងស្វាគមន៏ប្រជាជនទូទៅនៅក្រុង New Yorkនៅថ្ងៃទី ៦ កញ្ញា ឆ្នាំ ១៩០១ លុះ៨ថ្ងៃក្រោយលោកក៏បានស្លាប់ដោយសារដំបៅរលួយព្យាបាលមិនជា ។

John F. Kennedy

នៅថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ១៩៦៣ នៅពេលដែលលោកស្ថិតនៅក្នុងក្បួនដង្ហែរថយន្តក្រុងរដ្ឋ Texas ។ លោកបានស្លាប់នៅក្នុងមន្ទីរពេទ្យ Parkland Memorial រដ្ឋ Texas ៕

 

  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ណា​ខ្លះ​ដែល​ត្រូវ​បាន​ស្លាប់​ដោយ​សារ​គេ​លប​ធ្វើ​ឃាត​ ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: