Torres ធ្លាប់​ឈរ​ជា​បេក្ខភាព​៣​នាក់​ចុង​ក្រោយ​ប្រជែង​យក​ពាន​ FIFA Ballon d’Or តើ​ដឹង​នៅ​ឆ្នាំ​ណា​អត់​ ?

បើ​និយាយ​ពី​ពាន​រង្វាន់​ FIFA Ballon d’Or មាន​កីឡាករ​ជា​ច្រើន​ដែល​ប្រាថ្នា​ចង់​បាន​ តែ​វា​មិន​ជា​រឿង​ងាយ​ទេ​សូម្បី​តែ​ឱកាស​ជា​បេក្ខភាព​៣​នាក់​ចុង​ក្រោយ​ក៏​មិន​មែន​ជា​រឿង​ងាយ​ផង​ ។

កាល​ពី​អំឡុង​ឆ្នាំ​ ២០០៨ អាច​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​គឺ​កីឡាករ​ Fernando Torres ដែល​គេ​មាន​ឱកាស​បាន​ឈរ​ជា​បេក្ខភាព​៣​នាក់​ចុង​ក្រោយ​ដើម្បីប្រជែង​​ជា​ម្ចាស់​ពាន​ FIFA Ballo d’Or ដែល​កាល​នោះ​គូ​ប្រជែង​របស់​គេ​គឺ​កីឡាករ​ Lionel Messi និង​ Cristiano Ronaldo ។ តែ​យ៉ាង​ណា​តាម​រយៈ​ការ​បោះ​ឆ្នោត​កាល​នោះ​កីឡាករ​ Cristiano Ronaldo គឺ​ជា​ម្ចាស់​ពាន​ FIFA Ballon d’Or ខណៈ​ Lionel Messi ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​២​ និង​ Fernando Torres ឈរ​ត្រឹម​ចំណាត់​ថ្នាក់​ទី​៣​ ។

សូម​បញ្ជាក់​ថា​កាល​អំឡុង​ឆ្នាំ​ ២០០៧-២០០៨​ ​ក្នុង​នាម​ជា​កីឡាករ​របស់​ក្លឹប​ Liverpool កីឡាករ​ Fernando Torres បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៦​ប្រកួត​ ។ ហើយ​មិន​តែ​ប៉ុណ្ណោះ​គេ​បាន​រួម​ចំណែក​ជួយ​ជម្រើស​ជាតិ​អេស្ប៉ាញ​ក្លាយ​ម្ចាស់​ជើង​ឯក​ Euro ២០០៨ ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Torres ធ្លាប់​ឈរ​ជា​បេក្ខភាព​៣​នាក់​ចុង​ក្រោយ​ប្រជែង​យក​ពាន​ FIFA Ballon d’Or តើ​ដឹង​នៅ​ឆ្នាំ​ណា​អត់​ ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:បច្ចេកវិទ្យា
Tags: