វីរបុរស​របស់​ Real Madrid កីឡាករ​ Raul Gonzalez ប្រកាស​ចូល​និវត្តន៍​ហើយ​

អតីត​វីរបុរស​របស់​ក្លឹប​អធិរាជ​ស​ Real Madrid គឺ​កីឡាករ​ Raul Gonzalez បាន​ប្រកាស​ព្យួរ​ស្បែក​ជើង​បញ្ចប់​អាជីព​បាល់​ទាត់​របស់​លោក​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ។

ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​រូប​នេះ​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ជាមួយ​ក្លឹប​ New York Cosmos ។ តែ​យ៉ាង​ណា​មុន​ការ​ប្រកាស​ចូល​និវត្តន៍​កីឡាករ​ Raul បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ជាមួយ​ក្លឹប​ New York Cosmos ហើយ​បាន​ជួយ​ក្លឹប​នេះ​យក​ឈ្នះ​ដោយ​លទ្ធផល​៣​ទល់​នឹង​២​លើ​ក្លឹប​ Ottawa Fury ។

សូម​រំលឹក​ប្រវត្តិ​ខ្លះ​របស់​កីឡាករ​ Raul Gozalez ជាមួយ​ក្លឹប​ Real Madrid

កីឡាករ​ Raul ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វីរបុរស​មួយ​រូប​របស់​ក្លឹប​ Real Madrid ដោយ​លោក​ធ្លាប់​ចំណាយ​ពេល​១៦​ឆ្នាំ​ជាមួយ​ក្លឹប​ដ៏​ធំ​នៅ​អេស្ប៉ាញ​មួយ​នេះ​ ហើយ​បាន​ជួយ​ក្លឹប​ Real Madrid ឈ្នះ​ពាន​រង្វាន់​ La Liga ចំនួន​៦​ដង ឈ្នះ​ពាន​ UEFA Champion League ចំនួន​៣​ដង​ ។ ហើយ​ក្នុង​ការ​​បង្ហាញ​ខ្លួន​ចំនួន​៥៥០​ប្រកួត​ឲ្យ​ Real Madrid កីឡាករ​ Raul បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៣២៣​គ្រាប់​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • វីរបុរស​របស់​ Real Madrid កីឡាករ​ Raul Gonzalez ប្រកាស​ចូល​និវត្តន៍​ហើយ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កំសាន្ត
Tags: