ឡើង​ទៅ​​​​អវកាស​មិន​ទាន់​ពិបាក​​គ្រប់​គ្រាន់ ​អ្នក​អវកាស​ម្នាក់​ឆ្លៀត​រត់​ម៉ារ៉ាតុង​រហូត​បំបែក​កំណត់​ត្រា​​

បុរសជនជាតិអង់គ្លេសម្នាក់ ឈ្មោះថា Tim Peake ជាអ្នកអវកាសដែលបានបំបែកកំណត់ត្រាពិភពលោកថ្មីមួយមិនធ្លាប់មានពីមុនមកគឺ ការរត់ម៉ារ៉ាតុនដែលមានរយៈ ចម្ងាយ ៤២ គីឡូម៉ែត្រ ក្នុងយានអវកាសមួយហោះពីភពផែនដីទៅកាន់ស្ថានីយអវកាសកាលពីថ្មីៗនេះកន្លងទៅនេះ។ ហើយរូបថតនិងលទ្ធផលនៃការរត់គឺគាត់បានបញ្ចូនពីអវកាសមកកាន់ស្ថានីយនៅផែនដី (សព្វថ្ងៃគាត់នៅលើយាន្តអវកាស)៕

គាត់បានចំណាយ ៣ម៉ោង និង ៣៥ នាទី ក្នុងការរត់ចម្ងាយជាង ៤២ គីឡូម៉ែត្រនោះ ការរត់នៅលើលំហអាកាសនេះមិនមែនជាងរឿងងាយស្រួលនោះទេពីព្រោះស្ថានអវកាសគ្មានទំនាញដូចផែនដីនោះទេ ជាមួយនឹងចម្ងាយនេះបើនៅលើផែនដីវិញវាក៏មិនងាយស្រួលនោះដែរ ។

ប៉ុន្តែលោកអ្នកប្រាកដជាឆ្ងល់ហើយតើគាត់អាចរត់នៅលើស្ថានីយអវកាសបានយ៉ាងដូចម្ដេច បើស្ថានីយមិនអាចមានទំហំគ្រប់គ្រាន់សម្រាប់ ៤២ គីឡូម៉ែត្រផងណឹង ? តាមពិតការរត់របស់គាត់នៅលើអវកាសគឺជាការរត់នៅលើម៉ាស៊ីនរត់ មិនរត់ផ្ទាល់លើដីនោះទេ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា លោក Tim មិនមែនជាមនុស្សទីមួយដែលបានរត់នៅលើអវកាសនោះទេ ព្រោះកាលពីឆ្នាំ ២០០៧ លោក Sunita Williams ក៏ធ្លាប់បានរត់ម្ដងរួចមកហើយប៉ុន្តែគ្រាន់តែមិនមែនជាការរត់ម៉ារ៉ាតុនតែប៉ុណ្ណោះ ហើយពេលនោះគាត់រត់ត្រឹមតែរយៈពេល 24 នាទីតែប៉ុណ្ណោះ៕

ប្រភព ៖ , ប្រែសម្រួល ៖ ជលស័យ

  • ឡើង​ទៅ​​​​អវកាស​មិន​ទាន់​ពិបាក​​គ្រប់​គ្រាន់ ​អ្នក​អវកាស​ម្នាក់​ឆ្លៀត​រត់​ម៉ារ៉ាតុង​រហូត​បំបែក​កំណត់​ត្រា​​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: