ហេតុអ្វី​បាន​ជា​លោក​ពូទីន​ មាន​ដំណើរ​យោល​ទៅ​ឆ្វេង​?

អ្នក​ប្រហែល​ជា​មិន​ដែល​ចាប់​អារម្មណ៏​ ដំណើរ​ដើរ​ របស់​លោក​​ ពូទីន​ នោះ​ទេ​កន្លង​មក​នេះ​ តែ​ក្រោយ​អាន​អត្ថបទ​នេះ​ចប់​ លោក​អ្នក​អាច​នឹង​សង្កេត​មើល​ដោយ​ខ្លួន​ឯង​​ថា​តើ​លោក​ពូទីន​ពិត​ជា​ដើរ​យោល​ឆ្វេង​ខុស​គេ​មែន​ឬ?

សព្វថ្ងៃ​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​កំពុង​តែ​គិត​ថា​ ដំណើរ​លោក​​ ពូទីន​ គឺ​ ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ហ្វឹក​ហាត់​លាក់​អាវុធ​កាល​នៅ​ជា​ក្រុម​សំងាត់​ KGB​ ។

សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​លោក​ Bastiaan Bloem រួម​ជាមួយ​សហ​សេវិក​ នៃ​សកល​វិទ្យាល័យ​វេជ្ជសាស្រ្ត​ Radboud ​​ប្រទេស​ហូឡង់​ បាន​សង្កេត​ឃើញ​ថា​ ប្រធានាធិបតី​រុស្សី​ មួយ​នេះ​ ដែល​ជា​​ ជា​ញឹក​ញយ​តែង​តែ​ដើរ​ដោយ​ដៃ​ស្តាំ​នៅ​ស្ងៀម​ ខណៈ​ពេល​ដែល​ ដៃ​ឆ្វេង​បង់​បោយ​ធម្មតា​ ។

“យើង​កំពុង​ជាប់​គាំង​ក្នុង​ការ​រក​វីដេអូ​សកម្មភាព​បន្ត​ដទៃ​ទៀត​របស់​លោក​ វា្លដឺមៀរ ពូទីន ក្នុង​ Youtube ​បន្ទាប់​ពី​យើង​បាន​ឃើញ​ក្នុង​វីដេអូ​មួយ​យ៉ាង​ច្បាស់​ថា​ ដៃ​ស្តាំ​លោក​នៅ​ស្ងៀម​មិន​កំរើក​ពេល​កំពុង​ដើរ​” លោក​ Bloem បាន​សរសេរ​នៅ​ British Medical Journal’s online publication ។

គួរ​បញ្ជាក់​ផង​ដែរ​ លោក​ Bloem ជា​អ្នក​ឯក​ទេស​ខាង​ចលនា​មិន​ត្រឹម​ត្រូវ( ចលនា​វិបល្លាស​ = movement disorder) បាន​សង្ស័យ​ផង​ដែរ​ថា​ ដំណើរ​លោក​ពូទីន​នេះ​មក​ពី​ ជំងឺ​ ប៉ាកគីងស៊ុន (Parkinson’s disease )​ ដែល​នាំ​ឲ្យ​ពិបាក​ធ្វើ​ចលនា​ ។

សូមទស្សនា​វីដេអូ​ខាង​ក្រោមនេះទាំងអស់គ្នា​ ៖

“តាម​ការ​ស្រាវ​ជ្រាវ​ក៏​អាច​ទៅ​រួច​ដែរ​ ដែល​ថា​ ដំណើរ​នេះ​មក​ពី​ការ​ ហ្វឹក​ហាត់​នៃ​ក្រុម​ទាហាន​សំងាត់​ KGB” ពួក​គាត់​បាន​បន្ថែម​ ។

“យោង​ទៅ​តាម​ក្បួន​ច្បាប់​, ក្រុម​សំងាត់​ KGB ត្រូវ​លាក់​អាវុធ​របស់​ខ្លួន​នៅ​ខាង​ស្តាំដៃ​ជិត​ទ្រូង​ ហើយ​ត្រូវ​ដើរ​ទៅ​មុខ​ដោយ​ប្រើ​ខ្លួន​តែ​ម្ខាង​ ហើយ​ភាគ​ច្រើន​គឺ ​ខាង​ឆ្វេង​, ធ្វើ​បែប​នេះ​ដើម្បី​អាច​ឲ្យ​ដៃ​ម្ខាង​ទៀត​លួក​យក​កំភ្លើង​បាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើ​បាន​ក្នុង​ពេល​ជួប​សត្រូវ​”

ដូច​គ្នា​ផង​ដែរ​ ដំណើរ​ដើរ​ដ៏​ចម្លែក​មួយ​នេះ ​ក៏​ត្រូវ​បាន​គេ​ឃើញ​នៅ​បុគ្គល​ធំ​មួយ​ចំនួន​ ដូចជា​​ នាយក​រដ្ឋ​មន្រ្តី​រុស្សី​ លោក​ ឌីមឹទ្រី មេដវ៉េដេវ, អតីត​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ ២​រូប​ និង​ មេបញ្ជាការ​ទ័ព​ លោក​ អាណាតុល ស៊ីដូរូវ​ ។
ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ក៏​រឿង​លោក​ពូទីន​មួយ​នេះ​មិន​ទាន់​អាច​កំនត់​បាន​នៅ​ឡើយ​ទេ​ថា ​មក​ពី​ជំងឺ​ Parkinson ឬ​ មក​ពី​ឥរិយាបថ​ក្នុង​ការ​លាក់​អាវុធ​របស់​ KGB ៕

  • ហេតុអ្វី​បាន​ជា​លោក​ពូទីន​ មាន​ដំណើរ​យោល​ទៅ​ឆ្វេង​?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ចំនេះដឹង
Tags: