ក្លឹប Athlectico Madrid ទើប​តែ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី

ក្លឹប Athlectico Madrid បាន​ចុះ​កុងត្រា​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​គឺ​កីឡាករ Luciano Vietto ពីក្លឹប Villareal ជា​ផ្លូវការ​ហើយ ដោយ​ក្លឹប Villreal​ បាន​យល់​ព្រម​លក់​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ ១៥​លាន​ផោន ។

កីឡាករ Vietto​ ដែល​បច្ចុប្បន្ន​មាន​វ័យ​ទើប​តែ​២១​ឆ្នាំ​អាច​ចាត់​ទុក​ថា​ជា​កីឡាករ​វ័យក្មេង​ដែល​មាន​ទេពកោសល្យ​ដោយ​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៣២​ប្រកួត​អោយ​ក្លិប Villareal ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កីឡាករ​រូប​នេះ​ទើប​តែ​បាន​ផ្លាស់​ពី​ក្លឹប Racing ​របស់​ប្រទេស អាហ្សង់ទីន​មក​ចូល​រួម​ជាមួយ​ក្លឹប Villareal ទើប​តែ​បាន​មួយ​រដូវ​កាល​ប៉ុណ្ណោះ​​ក្នុង​តម្លៃ​ខ្លួន​ ៥.៥​លាន​អ៊ឺរ៉ូ​ដោយ​ចុះ​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ ៕

ប្រភព ៖ Fifa
ប្រែសម្រួល​ដោយ ៖ វិចទ័រ

  • ក្លឹប Athlectico Madrid ទើប​តែ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: