Adidas ម៉េច​វល់ៗ​ចឹង​ផ្ញើ​ស្រោម​ដៃ​ថ្មី​សម្រាប់​ Petr Cech តែ​បែរ​ជា​ច្រឡំ​ផ្ញើទៅ​កាន់​ក្លឹប Chelsea ទៅ​វិញ​

កាល​ពី​ពេល​ថ្មី​នេះ​រឿង​ដ៏​ហួស​ចិត្ត​មួយ​បាន​កើត​ឡើង​គឺ​ក្រុម​ហ៊ុន​ផលិត​សម្ភារៈ​កីឡា​ដ៏​ធំ​ Adidas ដែល​បាន​ផ្ញើ​ស្រោម​ដៃ​ថ្មី​សម្រាប់​អ្នក​ចាំ​ទី​ Arsenal គឺ​កីឡាករ​ Petr Cech តែ​បែរ​ជា​ច្រឡំ​ផ្ញើ​ទៅ​ក្លឹប​ Chelsea ទៅ​វិញ​ ។ ស្រប​ពេល​ដែល​ក្លឹប​ Chelsea និង​ Arsenal និង​ត្រូវ​ជួប​គ្នា​នៅ​ចុង​សប្ដាហ៍​នេះ​ ។

​យោង​តាម​សារព័ត៌មាន​ Daily Mail បាន​ឲ្យ​ដឹង​ថា​អ្នក​ដឹក​ជញ្ជូន​បាន​នាំ​យក​ស្រោម​ដៃ​តាម​អាសយដ្ឋាន​ដែល​ក្រុមហ៊ុន​បាន​ឲ្យ​គឺ​ទៅ​ដល់​ជុំរុំ​ហ្វឹក​ហាត់​របស់​ក្លឹប​ Chelsea ។ ពេល​បាន​ដឹង​ថា​នោះ​ជា​ស្រោម​ដៃ​សម្រាប់​ Petr Cech ក្លឹប​ Chelsea បាន​ប្រាប់​អ្នក​ដឹក​ជញ្ជូន​ឲ្យ​នាំ​យក​ស្រោម​ដៃ​នេះ​ទៅ​ជុំ​រុំ​ហ្វឹក​ហាត់​របស់​ Arsenal វិញ​ ។

ដោយ​តាម​ប្រភព​ពី​ខាង​ក្លឹប​ Chelsea បាន​និយាយ​ថា « ពួក​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​ស្រោម​​ដៃ​សម្រាប់​ Cech មក​ដល់​ជុំរុំ​ហ្វឹក​ហាត់​របស់​ពួក​យើង​ ប៉ុន្តែ​ពួក​យើង​បាន​ប្រាប់​អ្នក​ដឹក​ជញ្ជូន​នាំ​យក​ស្រោម​ដៃ​ទៅ​ឲ្យ​ Cech នៅ​ឯ​ក្លឹប​ Arsenal វិញ​ សង្ឃឹម​ថា​គេ​ទទួល​បាន​វា​ឆាប់ៗ​ » ។

គួរ​រំលឹក​ថា​ Petr Cech ធ្លាប់​បាន​ចំណាយ​ពេល​១១​ឆ្នាំ​ក្នុង​នាម​ជា​កីឡាករ​របស់​ Chelsea ហើយ​គេ​ទើប​តែ​ផ្លាស់​មក​កាន់​ Arsenal កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៥​ប៉ុណ្ណោះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Adidas ម៉េច​វល់ៗ​ចឹង​ផ្ញើ​ស្រោម​ដៃ​ថ្មី​សម្រាប់​ Petr Cech តែ​បែរ​ជា​ច្រឡំ​ផ្ញើទៅ​កាន់​ក្លឹប Chelsea ទៅ​វិញ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:កីឡា
Tags: