តារាចម្រៀង លីនដា ព្យាយាមកាត់បន្ថយការច្រៀងបទចម្លងពីបរទេស !

6 Videos


ក្រោយពីមានការរិៈគន់ពីសំណាក់មហាជន គេបានកត់សំគាល់ឃើញតារាជាច្រើនបានងាកមកច្រៀងបទ Orginal Songស្ទើរគ្រប់គ្នា។បទចម្រៀងOrginal Songមួយចំនួនទទួលបានការពេញនិយម ស្តាប់ ពីសំណាក់ យុវវ័យជាខ្លាំង ។

តារាចម្រៀង លីនដា ព្យាយាមកាត់បន្ថយការច្រៀងបទចម្លងពីបរទេស !

ស្រីស្អាត លីនដា ដែលជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ បានសម្តែង នូវការសាទរនិងព្យាយាមកាត់បន្ថយការច្រៀងបទចម្លងពីបរទេស។ ចុងក្រោយគេសង្កេតឃើញតារាចម្រៀង លីនដា មានការប្រែប្រួលច្រើន ទាំងការតុបតែងខ្លួន រូបសម្រស់ ជាពិសេសនៅពេលច្រៀងនៅតាមឆាកប្រគុំតន្ត្រីម្តងៗនាងបង្ហាញក្បាច់រាំរស់រវើកជាមួយក្រុម រាំផ្ទាល់ខ្លួនរបស់នាង ។ ភាគច្រើនបទចម្រៀងរបស់ លីនដា ទទួលបានការគាំទ្រពីសំណាក់មហាជន។ដោយ ក្នុងនោះមានការសរសើរថា លីនដា មានសម្លេងផ្អែមពិរោះស៊ីជាមួយបទមនោសញ្ចេតនា ។

តារាចម្រៀង លីនដា ព្យាយាមកាត់បន្ថយការច្រៀងបទចម្លងពីបរទេស !

ដើម្បីតម្រូវ តាមទីផ្សារបច្ចុប្បន្ន លីនដា ក៏បានងាកមកច្រៀង បទចម្រៀង ដែលជាស្នាដៃកូនខ្មែរ ដែលគេនិយមហៅបទ Orginal Song ។ លីនដា បានប្រាប់ថា នាងមានអារម្មណ៍សប្បាយចិត្ត ដោយសារកូនខ្មែរងាកមកគាំទ្របទ ចម្រៀង ដែលមិនចម្លងពីបរទេស។ក្នុងនាមជាអ្នកចម្រៀងនាងនិងព្យាយាមកាត់បន្ថយការច្រៀងបទដែល ចម្លងពីបរទេស ។

តារាចម្រៀង លីនដា ព្យាយាមកាត់បន្ថយការច្រៀងបទចម្លងពីបរទេស !

បទចម្រៀងរបស់នាង ដែលចេញលក់នៅលើទីផ្សារមានប្រមាណជាបីបទ មានដូច ជា «ហួងហែងលើសហើយ» « លក់ប៉ុន្មានចរិកព្រានហ្នឹង» និង បទ «ពុកម៉ែកុំភ័យ» ។ សម្រាប់ បទ «ពុកម៉ែ កុំភ័យ» ជាបទ Orginal Song ដែលនាងរំពឹងថា នឹងទទួលបានការគាំទ្រនិងពេញនិយមស្តាប់ពីសំណាក់មហាជន ដែលទើបតែចេញលក់នៅលើទីផ្សារកាលពីពេលថ្មីៗកន្លងមកនេះ ៕ ចេនី

តារាចម្រៀង លីនដា ព្យាយាមកាត់បន្ថយការច្រៀងបទចម្លងពីបរទេស !តារាចម្រៀង លីនដា ព្យាយាមកាត់បន្ថយការច្រៀងបទចម្លងពីបរទេស !តារាចម្រៀង លីនដា ព្យាយាមកាត់បន្ថយការច្រៀងបទចម្លងពីបរទេស !