មន្ត្រី​​ គ.ជ.ប.​​ត្រៀម​​ខ្លួន​សម្រាប់​​​​ការ​ចុះឈ្មោះ​​​បោះឆ្នោត​ដែល​នឹង​​​មាន​មនុស្ស​​​​ច្រើន​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​​​

ឃុំត្រពាំងធំខាងត្បូង, ខេត្តតាកែវ- សាលាឃុំ-សង្កាត់ទូទាំងប្រទេសកំពុងតែប្រុងប្រៀបខ្លួនសម្រាប់ពេលមានមនុស្សច្រើនមកចុះឈ្មោះបោះឆ្នោតអំឡុងថ្ងៃភ្ជុំបិណ្ឌ ដែលអាចក្លាយជាពេលជោគជ័យឬមិនជោគជ័យនៅក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ បន្ទាប់ពីមានការចុះឈ្មោះបោះឆ្នោតបានជិត១ខែមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរាយការណ៍កាលពីម្សិលមិញថា ប្រជាពលរដ្ឋចំនួន៣,៥លាននាក់ដែលស្មើនឹង៣៦,៧ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោត បានទៅឲ្យគេស្គែនម្រាមដៃ ថតរូប និងកត់ត្រាព័ត៌មានលម្អិតផ្ទាល់ខ្លួនចូលក្នុងបញ្ជីបោះឆ្នោតឌីជីថលថ្មី ដែលកំពុងត្រូវបានរៀបចំដើម្បីឆ្លើយតបនឹងបញ្ហាបាត់ឈ្មោះ និងជាន់ឈ្មោះអំឡុងការបោះឆ្នោតនៅឆ្នាំ២០១៣រួចហើយ។ សេចក្តីរាយការណ៍ថ្មីបំផុតនេះបង្ហាញថា មានការវិវឌ្ឍន៍យឺតនៅក្នុងការចុះឈ្មោះប្រជាពលរដ្ឋទូទាំងប្រទេស ប៉ុន្តែក្រុមមន្ត្រីបានលើកឡើងថា ថ្ងៃភ្ជុំបិណ្ឌគឺជាពេលដ៏សំខាន់ក្នុងការខិតខំដើម្បីផ្តល់សិទ្ធិបោះឆ្នោតទៅឱ្យអ្នកធ្វើចំណាកស្រុករាប់លាននាក់នៅក្នុងទីក្រុង និងប្រទេសជិតខាងដែលចង់បោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួន  ដែលពួកគេមានឱកាសមកលេងបានតែពេលមានពិធីបុណ្យធំៗនោះ។ នៅក្នុងឃុំជនបទមួយនេះ ដែលធ្វើដំណើរតាមផ្លូវក្រួសក្រហមរយៈពេល១៥នាទីពីផ្លូវជាតិលេខ៣ និងដែលស្ថិតនៅពាក់កណ្ដាលរវាងរាជធានីភ្នំពេញ និងខេត្តកំពតនោះ មានអ្នកស្ម័គ្រចិត្តប្រហែល១០០នាក់បាននាំគ្នាហែក្បួនកាលពីម្សិលមិញ ដោយមានខិត្តប័ណ្ណលើកកម្ពស់ការយល់ដឹងសាធារណៈ  ដែលឧបត្ថម្ភដោយសហភាពអឺរ៉ុបនៅក្នុងដៃ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋដែលត្រឡប់មកស្រុកកំណើតឱ្យទៅចុះឈ្មោះបោះឆ្នោត។ លោក សាន់ គឿន ដែលជាមេឃុំនេះបានលើកឡើងថា អ្នកបោះឆ្នោតប្រហែល២.០០០នាក់ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត៦.០០០នាក់នៅក្នុងឃុំនេះបានចុះឈ្មោះរួចហើយរហូតមកទល់ពេលនេះ។ អ្នកដែលនៅមិនទាន់បានចុះឈ្មោះបោះឆ្នោតភាគច្រើនជាអ្នកធ្វើចំណាកស្រុក និងឪពុកម្ដាយមានវ័យចំណាស់របស់ពួកគេ ដែលកំពុងរង់ចាំកូនៗរបស់ខ្លួនត្រឡប់មកផ្ទះវិញ។ លោកមានប្រសាសន៍ថា ”ប្រជាពលរដ្ឋបានត្រឡប់ពីក្រុងនានាមកវិញរួចហើយ។ ប៉ុន្តែប្រសិនបើមានមនុស្សកាន់តែច្រើនមកចុះឈ្មោះអំឡុងរយៈពេលបីថ្ងៃនៃថ្ងៃភ្ជុំបិណ្ឌនោះ យើងមិនអាចធ្វើទៅបានទេ ព្រោះយើងគ្មានមន្ត្រីគ្រប់គ្រាន់”។ យោងតាមអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតបានឱ្យដឹងថា ចំនួននៃអ្នកបានចុះឈ្មោះបោះឆ្នោតស្រដៀងគ្នានៅក្នុងឃុំ-សង្កាត់ជាច្រើនក្នុងចំណោមឃុំ-សង្កាត់ជាង១.៦០០នៅទូទាំងប្រទេសកម្ពុជាដែរ។ ពេលកំណត់នៃការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ឆ្នាំ២០១៧ គឺត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា។ ការិយាល័យចុះឈ្មោះបោះឆ្នោតនៅទីនេះគឺជាតុដ៏វែងមួយដែលគេរៀបចំឡើងនៅក្រោមដំបូលតង់ដែលមានការតុបតែងនៅទល់មុខផ្លូវវត្តក្នុងភូមិ។ មន្ត្រីបីនាក់បានណែនាំប្រជាពលរដ្ឋឱ្យយល់ដឹងអំពីជំហាននីមួយៗនៃដំណើរការពាក់ព័ន្ធនឹងឧបករណ៍ឌីជីថលថ្មី ដែលឧបត្ថម្ភភាគច្រើនដោយសហភាពអឺរ៉ុប និងប្រទេសជប៉ុន។ លោក ឃឹម សុខ អាយុ៤៨ឆ្នាំ ជាប្រធានក្រុមការងារ និងជាគ្រូបង្រៀនសាលាបឋមបានលើកឡើងថា ការចុះឈ្មោះបោះឆ្នោតមានសភាពយឺតយ៉ាវ ចាប់តាំងពីមានការមមាញឹកខ្លាំងពេលចាប់ផ្តើមចុះឈ្មោះដំបូង ហើយនៅថ្ងៃខ្លះមានប្រជាពលរដ្ឋត្រឹមតែប្រហែល៥នាក់ប៉ុណ្ណោះបានមកចុះឈ្មោះ។ ប៉ុន្តែលោកបានលើកឡើងថា លោកបាននិងកំពុងរៀបចំការិយាល័យដើម្បី  ”ខិតខំធ្វើការឆ្លើយតបចំពោះប្រជាពលរដ្ឋ” អំឡុងថ្ងៃភ្ជុំបិណ្ឌដែលជិតមកដល់ហើយ។ លោក សាន់ គឿន […]

The post មន្ត្រី​​ គ.ជ.ប.​​ត្រៀម​​ខ្លួន​សម្រាប់​​​​ការ​ចុះឈ្មោះ​​​បោះឆ្នោត​ដែល​នឹង​​​មាន​មនុស្ស​​​​ច្រើន​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​​​ appeared first on The Cambodia Daily.