ការ​​​សិក្សា​​​៖ ស្ថិរភាព​​​សេដ្ឋ​​​កិច្ច​​​គ្រួសារ​​រង្គោះរង្គើ​​​ដោយសារ​​​ឥទ្ធិពល​​​ អែល នីញ៉ូ

ការសិក្សាថ្មីមួយបានរកឃើញថា ស្ថិរភាពសេដ្ឋកិច្ចនៃគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជា បានរងផលប៉ះពាល់យ៉ាងខ្លាំងអំឡុងវដ្ដអាកាសធាតុ ឬបាតុភូត អែល នីញ៉ូ (El Nino) ដែលបានគ្របដណ្តប់តំបន់អំឡុងរដូវប្រាំងកន្លងទៅ បណ្តាលឲ្យមានគ្រោះរាំងស្ងួតដែលបានធ្វើឲ្យគ្រួសារជាច្រើនជំពាក់បំណុលគេ និងទទួលបានកម្រិតប្រាក់ចំណូលទាបជាងមុន។ របាយការណ៍សិក្សាដែលបានចេញផ្សាយកាលពីសប្តាហ៍មុននេះ បានស្ទង់មតិលើប្រជាពលរដ្ឋចំនួន២.៤០០គ្រួសារនៅទូទាំងប្រទេស ហើយបានរកឃើញថា ជាង៥០ភាគរយនៃគ្រួសារមានប្រាក់ចំណូលមធ្យមនិងគ្រួសារមានប្រាក់ចំណូលខ្ពស់បានចងការប្រាក់គេ និងបានធ្លាក់ចូលក្នុងកម្រិតអ្នកមានប្រាក់ចំណូលទាប។ របាយការណ៍ដែលធ្វើឡើងដោយអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ និងអង្គការយូនីសេហ្វនេះបានលើកឡើងថា បំណុលក្នុងចំណោមគ្រួសារមានប្រាក់ចំណូលទាបដែលត្រូវបានស្ទង់មតិ បានកើនឡើងជាមធ្យម១.២០០ដុល្លារគិតមកត្រឹមពេលចុងបញ្ចប់នៃបាតុភូត អែល នីញ៉ូ ពីព្រោះពួកគាត់បានទិញគ្រាប់ពូជថ្មីដើម្បីជំនួសដំណាំដែលមិនដុះ និងសត្វពាហនៈងាប់។ លោកស្រី ហ្វ្រែនសេក្កា អឺដេលមែន (Francesca Erdelmann) នាយករងប្រចាំប្រទេសរបស់ WFP បានមានប្រសាសន៍កាលពីម្សិលមិញថា “ជាធម្មតានៅក្នុងករណីរាំងស្ងួតធ្ងន់ធ្ងរ តាមការរំពឹងទុកគឺថា ប្រជាពលរដ្ឋក្រីក្របំផុតគឺជាអ្នកដែលរងផលប៉ះពាល់បំផុត។ ក្នុងករណីនេះ ផលប៉ះពាល់ធំធេងណាស់ក្នុងចំណោមប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែ ផលប៉ះពាល់នៃគ្រោះរាំងស្ងួតនេះបានធ្លាក់ទៅដល់ក្រុមដែលមានជីវភាពធូរធារ”។ ឈានដល់កម្រិតកំពូលរបស់ខ្លួនកាលពីខែធ្នូ និងបញ្ចប់ទៅវិញនៅខែឧសភា បាតុភូត  អែល នីញ៉ូ បាននាំទៅរកគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងមួយជំនាន់មនុស្ស ហើយប្រហែលពីរភាគបីនៃរាជធានីខេត្តទាំង២៥របស់ប្រទេសកម្ពុជា បានជួបការខ្វះខាតទឹកសម្រាប់ផឹក និងធារាសាស្ត្រ នេះបើយោងតាមការឲ្យដឹងពីរដ្ឋាភិបាល។ សត្វពាហនៈរាប់រយក្បាលបានងាប់ អ្នកភូមិជនបទធ្លាក់ខ្លួនឈឺដោយសារសោះជាតិទឹកក្នុងខ្លួន ម៉ោងសិក្សានៅតាមសាលារៀនត្រូវបានកាត់បន្ថយ ហើយប្រឡាយ ព្រែកព្រមទាំងអណ្តូងទឹកនៅទូទាំងប្រទេសរីងស្ងួតគ្មានសល់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនរថយន្តយោធាចំនួន១០០គ្រឿងកាលពីខែមេសា ដើម្បីដឹកទឹកទៅផ្គត់ផ្គង់ដល់តំបន់នានាដែលពឹងផ្អែកលើទឹកភ្លៀងសម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីការផឹករហូតដល់ការធ្វើកសិកម្ម។ អភិបាលខេត្តនានាត្រូវបានបញ្ជាឲ្យស្ថិតនៅក្នុងខេត្តរបស់ខ្លួនរៀងៗខ្លួនរហូតដល់រដូវវស្សាឈានចូលមកដល់។ ដោយភ្លៀងចាប់ផ្តើមធ្លាក់នៅចុងខែឧសភា លោក ហ៊ុន សែន […]

The post ការ​​​សិក្សា​​​៖ ស្ថិរភាព​​​សេដ្ឋ​​​កិច្ច​​​គ្រួសារ​​រង្គោះរង្គើ​​​ដោយសារ​​​ឥទ្ធិពល​​​ អែល នីញ៉ូ appeared first on The Cambodia Daily.