រូបថត​សត្វ​ទីទុយ​ពីរ​ក្បាល​យក​​ស្លឹក​ឈើ​ធ្វើ​ជា​ឆត្រ​ជ្រក​ភ្លៀង​ជាមួយ​គ្នា​កំពុង​តែ​ល្បី​នៅ​ក្នុង​ពិភព​អ៊ីនធឺណិត

កាល​ពី​ពេល​ថ្មីៗ​នេះ​រូបថត​​ពីរ​សន្លឹក​ដែល​បង្ហាញ​ពី​សត្វ​ទីទុយ​ពីរ​ក្បាល​ដែល​បាន​យក​ស្លឹក​ឈើ​ធ្វើ​ជា​ឆត្រ​ជ្រក​ភ្លៀង​រួម​គ្នា​បាន​ធ្វើ​ឲ្យ​អ្នក​លេង​ អ៊ីនធឺណិត​នៅ​ពាស​ពេញ​ពិភព​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ត្រូវ​តែ​ចែក​ចាយ​បន្ត​ រហូត​ធ្វើ​ឲ្យ​រូប​ពីរ​សន្លឹក​នេះ​​កាន់​តែ​ល្បី​ពាស​ពេញ​បណ្ដាញ​សង្គម​នានា​ផង​ដែរ។

បើ​តាម​ប្រភព​ពី​កាសែត​ ដ៏​ល្បី​ល្បាញ​របស់​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា រូបថត​ពីរ​សន្លឹក​នេះ​ត្រូវ​បាន​ថត​ដោយ​អ្នក​ថត​រូប​អាយុ ៣៦ ឆ្នាំ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Tanto Yensen ដោយ​គាត់​បាន​ផ្ដិត​យក​ពី​សួន​ច្បារ​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​របស់​គាត់​នៅ​ទីក្រុង ចាកាតា ប្រទេស ឥណ្ឌូណេស៊ី នៅ​ខណៈ​ដែល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង។

នៅ​ក្នុង​រូបថត​ពីរ​សន្លឹក​នេះ​វា​បាន​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់ និង​ការ​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​របស់​សត្វ​បក្សី​ទាំង​ពីរ​ក្បាល​នេះ។ តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​រូបថត​ទាំង​ពីរ​សន្លឹក​នេះ?

ប្រែ​សម្រួល ៖ ជលស័យ

  • រូបថត​សត្វ​ទីទុយ​ពីរ​ក្បាល​យក​​ស្លឹក​ឈើ​ធ្វើ​ជា​ឆត្រ​ជ្រក​ភ្លៀង​ជាមួយ​គ្នា​កំពុង​តែ​ល្បី​នៅ​ក្នុង​ពិភព​អ៊ីនធឺណិត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:វីដេអូ
Tags: