BlackBerry​ ​នឹង​ឈប់​ផលិត​ស្មាតហ្វូន​ ​ដោយ​ខ្លួន​ឯង

BlackBerry​ ​ទើប​ប្រកាស​បញ្ឈប់​ការ​ផលិត​ស្មាតហ្វូន​ដោយ​ខ្លួន​ឯង​ ​ប៉ុន្តែ​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​កាណាដា​មួយ​ជា​អ្នក​រចនា​ ​និង​ផលិត​ជំនួស។

 

BlackBerry​ ​នឹង​ឈប់​ផលិត​ស្មាតហ្វូន​ ​ដោយ​ខ្លួន​ឯង

 

ស្មាតហ្វូន​ ​BlackBerry​ ​ដែល​ផលិត​ដោយ​ដៃគូ​សហការ​នោះ​ ​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​លាយ​ ​BlackBerry OS​ ​ហើយ​មាន​កម្មវិធី​ពិសេស​ៗ​មួយ​ចំនួន​របស់​ BlackBerry​ ​ដំឡើង​រួច​ជា​ស្រេច។

 

អ្នក​នាំ​ពាក្យ​របស់​ ​BlackBerry​ ​បាន​បង្ហាញ​ថា​ពួក​គេ​ចង់​ពង្រីក​វិសាលភាព​របស់​ក្រុមហ៊ុន​ ​ខណៈ​ដែល​គេ​បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ដំឡើង​ស្មាតហ្វូន​របស់​ចិន​ ​TCL​ ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​វិស័យ​គមនាគមន៍​មួយ​ចំនួន​ទៀត​របស់​ឥណ្ឌូណេស៊ី​ផង​នោះ៕

 

អាន​បន្ត​ ​៖​ iPhone 7 ដាំ​ពេជ្រ​ខ្មៅ ​តម្លៃ​ស្មើ​ឡាន Lexus 570 ពីរ​គ្រឿង​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​gsmarena​