ខេត្តកណ្តាល និងក្រសួងមហាផ្ទៃ ប្រមូលមេដាយមាសស្ទើអស់ពីការប្រណាំងទូកថ្នាក់ជាតិ

ក្រុមអត្តពលិកមកពីខេត្តកណ្តាល និងក្រសួងមហាផ្ទៃ បានចែកគ្នាឈ្នះមេដាយមាសរហូតដល់១១ ក្នុងចំណោមមេដាយមាសសរុបចំនួន១២ ដែលត្រូវបានដាក់ឲ្យប្រជែងគ្នា ក្នុង ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ និងកាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៦ ដែលបានបញ្ចប់កាលពីថ្ងៃពុធម្សិលមិញ ក្រោមអធិបតីភាពលោក មាស សារិន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយមន្រ្តីកីឡាជាច្រើនទៀត។

mm10

តាមរយៈការប្រកួតអស់រយៈពេល៥ថ្ងៃ នៅតាមដងទន្លេក្រុងតាខ្មៅ ខេត្តកណ្តាលនោះ ក្រុមទូកមកពីខេត្តកណ្តាល បានឈ្នះមេដាយច្រើនជាងគេ គឺមេដាយមាស៦ ប្រាក់២ សំរឹទ្ធ៦ ខណៈក្រុមទូកមកពីក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាស៥ ប្រាក់៣ និងសំរឹទ្ធ១ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងនាមជាអ្នកដណ្តើមបានមេដាយច្រើន ឯក្រុមមកពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលបានឈ្នះមេដាយមាស១ ដែលនៅសល់ និងសំរឹទ្ធ១ផងដែរ។ ចំណែកខាងមន្ទីរអយករាជធានីភ្នំពេញ បានឈ្នះមេដាយប្រាក់៣ សំរឹទ្ធ១ មន្ទីរអយកខេត្តបាត់ដំបង បានឈ្នះប្រាក់២ សំរឹទ្ធ២ ក្លិបកងទ័ពជើងទឹក បានប្រាក់១ សំរឹទ្ធ១ ហើយខាងរាជធានីភ្នំពេញ បានឈ្នះមេដាយប្រាក់១។

mm9

ក្រុមទូកមកពីខេត្តកណ្តាល បានដណ្តើមយកមេដាយមាសទាំង៦វិញ្ញាសា ក្នុងការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ១២នាក់ចម្ងាយ៥០០ម៉ែត្រ(បុរស-នារី) ចំណុះ១២នាក់ចម្ងាយ១០០០ម៉ែត្រ(បុរស-នារី) និងការប្រកួតចំណុះ២២នាក់ចម្ងាយ១០០០ម៉ែត្រ(បុរស-នារី)។ ចំណែកខាងក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាសភាគច្រើនទៅលើការប្រកួតទូកកានូ និងទូកកាយ៉ាក់។

mm8

ការប្រកួតនេះ ក៏មានការប៉ះទង្គិចគ្នា នៅក្នុងអំឡុងពេលប្រណាំងផងដែរ ហើយចំណាត់ថ្នាក់នៅលើវិញ្ញាសាខ្លះក៏ត្រូវបានកែសម្រួលវិញផងដែរ នៅពេលមានការតវ៉ាពីក្រុមកីឡាករដោយផ្ទាល់នោះ។ យ៉ាងណាក៏ដោយ លោក បឹង គឹមតោ អគ្គលេខាធិការរងសហព័ន្ធទូកកម្ពុជា និងជាអ្នកគ្រប់គ្រងការប្រកួតប្រណាំទូកនេះ បានឲ្យដឹងថា ការប្រកួតនៅឆ្នាំនេះ មានអត្តពលិកមន្ត្រីបច្ចេកទេសថ្នាក់ដឹកនាំ ប្រតិភូសរុប៤៥០នាក់ តំណាងឲ្យក្លិប-សមាគមចំនួន៧ បានចូលរួមហើយសកម្មភាពប្រកួតបានដំណើរការទៅយ៉ាងរលូន៕

mm7

mm6

mm5

mm4

ខាងក្រោមនេះ គឺជាលទ្ធផលនៃការប្រកួតទាំង១២វិញ្ញាសា ដែលចេញដោយគណៈកម្មការរៀបចំ ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ និងកាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៦នេះ៖

mm1

mm2

mm3

The post ខេត្តកណ្តាល និងក្រសួងមហាផ្ទៃ ប្រមូលមេដាយមាសស្ទើអស់ពីការប្រណាំងទូកថ្នាក់ជាតិ appeared first on CamboSport.