Acura NSX 2016​ កាន់​តែ​ស្អាត​ ទំនើប​ និង​ខ្លាំង​ជាង​មុន

កាល​ពីពេល​ថ្មីៗ​នេះ​ក្នុង​ព្រឹត្តិការណ៍​ដាក់​តាំង​បង្ហាញ​រថយន្ត​មួយ​ដែល​មាន​ឈ្មោះ​ថា 2015 Detroit auto show នៅ​ក្នុង​ទី​ក្រុង Detroit រដ្ឋMichigan សហរដ្ឋអាមេរិក, ក្រុមហ៊ុន Honda បាន​ដាក់​បង្ហាញ​នូវ រូប​រាង​គំរូ នៃ​​រថយន្ត Acura NSX 2016 ដែល​ជា​ខ្សែ​ស្រឡាយ​នៃ​​រថយន្ត​ប្រណិត ACURA ​របស់​ខ្លួន។

​​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ Acura NSX 2016 ឲ្យ​កាន់​តែ​ខ្លាំង​ជាងមុន​ដោយ​បាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ចំរុះ​ដែល​មាន​ម៉ា​ស៊ីន​ប្រើ​ប្រាស់​ថាម​ពល​ស៊ាំ ង​ចំនួន​មួយ​និង ម៉ូទ័រ​អគ្គិសនី​ចំនួន​ ៣ ដែល​ធ្វើ​ឲ្យ​វា​មាន​កំលាំង​ម៉ា​ស៊ីន​ដល់​ទៅ 550 សេះ។

Acura NSX 2016 ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​ប្រភេទ​ Super Car ជាមួយ​នឹង McLaren 650S ផង​ដែរ។ នេះ​ក៏​ដោយ​សារ​កំលាំង​ម៉ាស៊ីន​ បូក​ផ្សំ​ជាមួយ​នឹង ​ការ​រចនា​រូប​រាង​របស់​វា​គឺ​មាន​លក្ខណៈ ប្រណិត ទាំង​តួ​ខ្លួន​ គោម​ខាង​មុខ ដំបូល និង ផ្នែក​ខាង​ក្នុង​ជា​ដើម​៕

ប្រភព ៖ CNET

អត្ថបទដោយ ៖ Mr. Dee

  • Acura NSX 2016​ កាន់​តែ​ស្អាត​ ទំនើប​ និង​ខ្លាំង​ជាង​មុន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/29  Category:ជីវិតនិងសង្គម
Tags: